តម្រង់ទិសអនាគតបន្ទាប់ពីថ្នាក់ទី៩/ទី១២

ផលិតដោយ អង្គការអ៊ីតាលីជួយសង្គ្រោះកុមារ ២០០៨, ៣២នាទី, ភាសាខ្មែរ អង់គ្លេសរត់ពីក្រោម

ដោយ​សារ​​​ទើប​​​បញ្ចប់​​​ថ្នាក់​​ទី៩​​ពួក​​គេ​​នៅ​​ក្មេង​​ពុំ​ទាន់​​មាន​​ចំនេះ​​ដឹង​​​និង​​សមត្ថភាព​​​គ្រប់​គ្រាន់​​ក្នុង​​ការ​​រក​​ការងារ​​ធ្វើ​​​ហើយ​​មិន​​ដឹង​​ថា​​ត្រូ​វ​​ចាប់​​ផ្តើម​​ពី​​​ចំណុច​​​ណា​​​មួយ​​ឡើយ​។​​​ ​ក្រោយ​​ពី​​ទទួល​​បាន​​នូវ​​​យោបល់​​ខ្លះ​​​និង​​ការ​​គិត​​គូរ​យ៉ាង​​​ហ្មត់​ចត់​​សិស្ស​ទាំង​នោះ​​​ក៏​​បាន​​​សម្រេច​​​ចិត្ត​​​ធ្វើ​​​ការ​ងា​រ​​​ដែល​​​ពួក​គេ​​ពេញចិត្ត​​ ​ហើយ​​​​ស្រប​​ទៅ​​​តាម​​​សមត្ថភាព​​​របស់​ខ្លួន។​​

សិស្ស​ដែល​​ជិត​បញ្ចប់​​ថ្នាក់​​ទី​​១២​​ពួក​​គេ​​​ពុំ​​ទាន់​​បាន​​សម្រេច​​​ចិត្ដ​ច្បាស់​លាស់​​ក្នុង​​​ការ​​បន្ដ​​ការ​​​សិក្សា​​​ទៅ​​​លើ​​​ឯក​​ទេស​​ណា​​មួយ​​​ទេ។​​ ​​​ភាពយន្ដ​​ឯកសារ​​​នេះ​​​នឹង​​ជួយ​​តម្រង់​​ទិស​​​សិស្សា​​នុ​សិស្ស​​ក្នុង​​​ការ​​ជ្រើស​​រើស​​មុខ​​វិជ្ជា​​រៀន​​បន្ដ​នៅ​​តាម​​សកល​​​វិទ្យា​ល័យ​​​​ ​ដើម្បី​​ឲ្យ​ស្រប​​នឹង​​​មុខ​​វិជ្ជា​​​ដែល​​​ខ្លួន​​​ពូ​កែ​ ​និង​​​ដើម្បី​​​សម​​ស្រប​​​ទៅ​​​តាម​​​តម្រូវ​​កា​រ​​​ទីផ្សារ។​​

ថ្ងៃ​សៅរ៍​​ ​ទី​១៣​ ​ខែ​សីហា​ ​ឆ្នាំ​២០២២​, ​នៅ​វេលា​ម៉ោង​ ​៥:០០​ល្ងាច​ ​នៅ​មជ្ឈមណ្ឌល​បុប្ជាណា។​

avatar
  • August 13, 2022 · 5:00 pm
  • Bophana Center
  • Cine Saturday