នាដ្យការក្នុងរាជកាលព្រះបាទស៊ីសុវត្ថិ៖ បណ្ណសារដែលមានចលនា និងប្រវត្តិសាស្ត្រដែលត្រូវបានបង្កប់

បទបង្ហាញដោយ៖ បណ្ឌិត Lucie Labbé
កាលបរិច្ឆេទ៖ ០១ កញ្ញា ២០២២
វេលម៉ោង៖ ១៨:៣០​ – ២០:០០
ចូលរួម៖ សេរី
ភាសា៖ អង់គ្លេស
ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា

 

សង្ខេប
រជ្ជកាលព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) គឺជាសម័យកាលដែលបានបន្សល់ទុកនូវបណ្ណសាររូបភាពយ៉ាងច្រើន ទាក់ទងនឹងសិល្បៈ ហើយអាចចងក្រងជាឯកសារប្រវត្តិសាស្រ្ដនៃរបាំព្រះរាជទ្រព្យ (សព្វថ្ងៃគេហៅថារបាំព្រះរាជទ្រព្យ ឬរបាំបុរាណ) ។ មជ្ឈមណ្ឌលបុប្ផាណា ជាកន្លែងដែលបណ្ណសារភាពយន្តចាស់ៗបំផុតទាំងនោះស្ថិតនៅ នឹងបានបង្ហាញពីភាពទាក់ទងនៃអ្នករបាំទាំងនោះដល់សាធារណជនបរទេសអំឡុងពេលនៃពិព័រណ៍អាណានិគមរបស់ប្រទេសបារាំងនាពាក់កណ្ដាលទីមួយ នៃសតវត្សទី ២០ ។​ បទបង្ហាញនេះនឹងជួយពន្យល់បន្ថែមពី “បណ្ណសារសោតទស្សន៍ដែលមានចលនា” តាមរយៈការពន្យល់អំពីបរិបទ និងខ្លឹមសាររបស់បណ្ណសារសោតទស្សន៍ទាំងនោះ ។ ទន្ទឹមគ្នានេះ បណ្ណសារសោតទស្សន៍ទាំងនោះក៏នឹងបង្ហាញពីភាពជាក់លាក់នៃកាយវិការ និងសម្លៀកបំពាក់បុរាណដែលត្រូវបានថតជាប់ក្នុងបណ្ណសារភាពយន្តទៀតផង ។ បទបង្ហាញនេះ ធ្វើឡើងដោយ សិរី វ៉ាន់កូសន អ្នករបាំដ៏ល្បីម្នាក់ដែលបានដឹងពីទម្រង់នៃការរាំចុងក្រោយរបស់សម្ដេចព្រះរាជបុត្រី នរោត្ដម បុប្ផាទេវី ដែលបរិយាយពីទម្រង់នៃរាំរបាំបុរាណដែលបានបង្កប់ក្នុងប្រវត្តិសាស្រ្ដ ។

 

បទបង្ហាញដោយ
បណ្ឌិត Lucie Labbé គឺជាអ្នកជំនាញនរវិទ្យាខាងផ្នែកវប្បធម៌ ដែលការងារបច្ចុប្បន្នត្រូវបានគាំទ្រដោយមជ្ឈមណ្ឌលសិក្សាខេមរសិក្សា (CKS) ។ នាងក៏មានទំនាក់ទំនងជាមួយមជ្ឈមណ្ឌល Asie du Sud-Est (CNRS, EHESS, INALCO) នៅទីក្រុងប៉ារីសផងដែរ ។ ការស្រាវជ្រាវរបស់នាងទាក់ទងនឹងរបាំព្រះរាជទ្រព្យ ឬរបាំបុរាណខ្មែរ ដោយយកចិត្តទុកដាក់ជាពិសេសទៅលើការហាត់រៀន បច្ចេកទេស និងពិធីសាសនា ព្រមទាំងទំនាក់ទំនងរវាងសោភ័ណភាព និងឥទ្ធិពលនៃរបាំបុរាណនេះ ។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ នាងបានចងក្រងឯកសារយ៉ាងទូលំទូលាយអំពីប្រវត្តិអាណានិគម និងបណ្ណសាររូបភាពរបស់អ្នករាំរបាំព្រះរាជទ្រព្យ ដែលជាការស្រាវជ្រាវក្រោយថ្នាក់បណ្ឌិតរបស់នាង ក្រោមការផ្តល់មូលនិធិដោយ CKS និង EFEO (École Française d’Extrême-Orient) ។

 

អ្នកសម្របសម្រួលកម្មវិធី
កញ្ញា ស៊ួង សាមុឺឌី, នាយិការងនៃមជ្ឈមណ្ឌលខេមរសិក្សា (CKS)

ក្រោមកិច្ចសហការរវាង
King Sisowath’s dancersKing Sisowath’s dancers

avatar
  • September 1, 2022 · 6:30 pm
  • Bophana Center
  • Conferences