បាឋកថា «ប្រវត្តិនំផ្កាចាម្ប៍កម្ពុជា»
ធ្វើបទបង្ហាញដោយលោក ឡឹប កើ
ជនជាតិចាម្ប៍ ជាក្រុមមួយនៃជនជាតិអម្បូរអូស្ត្រូនេស៊ី ដែលបានមកជួបជាមួយក្រុម មន-ខ្មែរ តាំងពីជាងពីរពាន់ឆ្នាំមកហើយ។ ក្រោយពីរាជាណាចក្រចាម្ប៉ាបានដួលរលំទៅ ពួកគេបានចាកចេញពីទឹកដីដូនតា ហើយមកសុំជ្រកកោននៅជាមួយខ្មែរ ដែលជាជនជាតិសម្បូរទៅដោយមរតកវប្បធម៌ និងសិល្បៈឧត្តុង្គឧត្តម។
សិល្បៈចំណីអាហារនៃជនជាតិចាម្ប៍ដែលមានជាប់នឹងខ្លួនស្រាប់ បានបន្តរីកចម្រើនរហូតមកដល់បច្ចុប្បន្ន ជាពិសេស «នំផ្កា នំប្រពៃណីចាម្ប៍» គឺជាអំណោយនៃសុខដុមនីយកម្មខ្មែរ-ចាម្ប៍។
តាមរយៈបាឋកថានេះ យើងនឹងសាកល្បងពិនិត្យពីប្រវត្តិដើម និងការរីកចម្រើននៃប្រពៃណីធ្វើនំផ្ការបស់ជនជាតិចាម្ប៍នៅកម្ពុជា។
ថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៨:៣០ នៅមជ្ឈមណ្ឌលបុប្ផាណា។
កម្មវិធីនេះនឹងធ្វើឡើងជាភាសាខ្មែរ
ចូលរួមដោយសេរី និងឥតគិតថ្លៃ