បាឋកថា របស់លោក កែប ថូមឺ

ថ្ងៃព្រហស្បត្តិ៍ ទី​១៨​ ខែ​ធ្នូ ម៉ោង​៦ល្ងាច​ ជាភាសា​អង់គ្លេស​ បក​ប្រែ​ជា​​ភាសា​​ខ្មែរ​

សាសា បាសាក់​ មាន​ក្ដីសោមនស្ស​​ស្វាគមន៍​​​ ធ្វើ​​បាឋកថា​មួយ​​នៅ​មជ្ឈ​មណ្ឌល​បុប្ផាណា​​​របស់​​លោក កែប ថូមឺ ជា​អ្នក​​ថត​រូប​​ជន​ជាតិ​​ខ្មែរ​-​អ៊ីស្រាអែល​ នៅទី​ក្រុង​​តែល​អាវីវ។​ កែប ថូមឺ ជា​សិល្ប​ករ​​​ជន​ជាតិ​​ខ្មែរ-​អូស្ត្រាលី កើត​​នៅ​​ទី​ក្រុង​ហ្សេរ៉ូហ្សាឡឹម​ ក្នុង​​ឆ្នាំ​​១៩៧៨​ និង​​​បច្ចុប្បន្ន​​រស់​​​នៅ​​ក្នុង​​ទី​ក្រុង​​តែល​​អាវីវ​។​ ការ​​ថត​​រូប​​របស់​​គាត់​ គឺ​​មាន​​​​ភាព​​ផ្ចិត​​ផ្ចង់​ និ​ង​​លើក​​ឡើង​​អំពី​​បញ្ហា​​ទាក់​ទិន​​នឹង​ប្រវត្តិ​​គ្រួសារ​គាត់​ អត្ត​​សញ្ញាណ​ ​​កម្មសិទ្ធិ​ ទីកន្លែង​ និង​​ផ្ទះ​​នៅ​ក្នុង​​ទី​ក្រុង​។ គាត់​​ត្រូវ​​បាន​​គេ​​ទទួល​​ស្គាល់​​យ៉ាង​​រហ័ស ​​ដោយ​រូប​ថត​​ស្ដី​ពី​​ប្រពៃណី រួម​​មាន​ភាព​យន្ត​​ពណ៌​ស​ខ្មៅ​ កាមេរ៉ា​​សុវត្ថិ​ភាព និង​​ដំណើរ​ការ​បោះ​ពុម្ព​ដោយ​​ជាតិ​​គីមី។

កែប​​ ថូមឺ បច្ចុប្បន្ន​​​នៅ​ទី​ក្រុង​​ភ្នំពេញ បន្ទាប់​ពី​ដំណើរ​​កំសាន្ត​ និង​​ទស្សន​កិច្ច​គ្រួសារ ជាមួយ​ឪពុក​​របស់​​គាត់​ នៅ​​តាម​​ទី​កន្លែង​នានា​​ជុំវិញ​​ប្រទេស​កម្ពុជា។​ គាត់​​ជា​​ភ្ញៀវ​​របស់​​វិចិត្រ​សាល​​សាសា​បាសាក់ ជា​ដៃ​គូ​សហ​ការ​ជា​មួយ​​​បុប្ផាណា​ និង​​សិប្ប​សាលា​ Argentique ក្រោយ​ពី​បាន​​ទំនាក់​​ទំនង​​ជា​មួយ​​នឹង​​អ្នក​​​អភិរក្ស​ អេរីន ក្លេសសុន ក្នុង​​អំឡុង​ពេល​​​គាត់​​ស្វែង​រក​​សិល្ប​ករ ​ដែល​រស់​​នៅ​​ក្នុងប្រទេស​​អ៊ីស្រាអែល​ ក្នុង​​ខែ​តុលា​ ឆ្នាំ​​២០១៤។​

ទស្សនា​ដោយសេរី! ស្វាគមន៍​សាធារណ​ជន​ទាំង​អស់​!

ថ្ងៃ​ព្រហស្បត្តិ៍ ម៉ោង​​៦ល្ងាច​
មជ្ឈមណ្ឌល​បុប្ផាណា​ ផ្ទះលេខ​៦៤ ផ្លូវ​២០០ ភ្នំពេញ​

avatar
  • December 18, 2014 · 6:00 pm
  • Bophana Center
  • Other