ប្រាក់ឈ្នួលប្ដូរនឹងភាពភ័យខ្លាច

ដឹកនាំដោយហង់រី-ហ្សក គ្លូហ្សូ ១៩៥៣ ១៤១នាទី ភាសាបារាំង

នៅក្នុងប្រវត្តិសាស្ត្រភាពយន្ត នេះ​​គឺជា​​ខ្សែ​ភាពយន្ត​កម្រ​មួយ ដែល​ទទួល​បាន​ពាន​រង្វាន់ Grand Prix នៅ​មហោ​ស្រព​ភាពយន្ត​ទីក្រុង​កាន និង​ពាន​រង្វាន់​តុក្កតា​មាស នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​ប៊ែរឡាំង។ រឿង​រ៉ាវ​កើត​ឡើង​នៅ​អាមេរិក​ខាង​ត្បូង។ ខណៈពេល​ដែល​អណ្ដូង​ប្រេង ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អាមេរិក​មួយ ត្រូវ​ភ្លើង​ឆេះ ក្រុម​ហ៊ុន​បាន​ជួល​បុរស​អឺរ៉ុប​៤​នាក់ ឲ្យ​បើក​ឡាន​ពីរ​គ្រឿង​ឆ្លង​កាត់​ភ្នំ​តាម​ផ្លូវ​រដិប​រដុប។ ឡាន​ទាំង​នោះ​ផ្ទុក​ពេញ​ដោយ​នីត្រូគ្លីសេរីន ដែល​អាច​នឹង​ផ្ទុះ​ឡើង​ភ្លាម​​ពេល​បុក​ត្រូវ​អ្វី​មួយ។ ម៉ារីយ៉ូ (អ៊ីវ ម៉ុងតង់) និង​ចូ (ឆាល វ៉ាណែល) ស្ថិត​ក្នុង​ចំណោម​បុរស​ទាំង​បួន​នាក់។ រឿង​វីរភាព​ដ៏​គ្រោះថ្នាក់​នេះ គឺជា​ស្នាដៃ​ឯក​មួយ​នៃ​វិស័យ​ភាពយន្ត​បារាំង។

ទស្សនាដោយសេរី

avatar
  • March 16, 2017 · 6:30 pm
  • Bophana Center
  • Cine Soiree