ពិធីច្រត់ព្រះនង្គ័លឆ្នាំ១៩៥៨ – អង្គរ – បាយ័ន- សារមន្ទីរជាតិនៅភ្នំពេញ និងសារមន្ទីរជាតិ

ក្នុងឱកាសព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល៖

ពិធីច្រត់ព្រះនង្គ័លឆ្នាំ១៩៥៨
បណ្ណសាររបស់មីសែល ឡាលូ ២នាទី ១៩៥៨ គ្មានសំឡេង
ភាពយន្តលក្ខណៈគ្រួសារ ថត​ដោយ​លោក​មីសែល ឡាលូ នៅ​សម័យ​សង្គម​រាស្ត្រ​និយម បង្ហាញ​ពី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ដែល​ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ខែ​ឧសភា ដើម្បី​បញ្ជាក់​ពី​ការ​ចាប់​ផ្ដើម​នៃ​រដូវ​ធ្លាក់​ភ្លៀង និង​ការ​ដាំ​ដុះ។ ភាព​យន្ត​នេះ​ដក​ស្រង់​ចេញ​ពី​កម្រង​ឯក​សារ​របស់​គាត់ ដែល​មាន​ចំណង​ជើង​ថា​«កម្ពុជា៖ អនុស្សាវរីយ៍ពីឆ្នាំ១៩៥៦ ដល់ ១៩៦០»។

អង្គរ បាយ័ន និងសារមន្ទីរជាតិនៅភ្នំពេញ
ផលិតដោយ Gaumont Pathé ២១នាទី គ្មានសំឡេង
រូបភាពនៅសម័យអាណានិគម បង្ហាញពីតំបន់​ប្រាសាទ​អង្គរ (ប្រាសាទអង្គរវត្ត បាយ័ន ខ្លោង​ទ្វារ​ចូល​ប្រាសាទ…) ការដ្ឋាន​ជួស​ជុល​ប្រាសាទ និង​សារ​មន្ទីរ​ជាតិ។

សារមន្ទីរជាតិ
ផលិតដោយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ២១នាទី ២០០៣ ភាសាខ្មែរ
សារមន្ទីរជាតិ​កម្ពុជា ត្រូវ​បាន​គូស​ប្លង់​ដោយ​លោក Goerges GROSLIER និង​ត្រូវ​បាន​សម្ពោធ​ផ្លូវ​ការ​នៅ​ឆ្នាំ​១៩២០ ក្រោម​អធិបតី​ភាព​របស់​ព្រះ​បាទ​នរោត្តម ស៊ីសុវត្ថិ និង​លោក​រេស៊ីដង់​ជាន់​ខ្ពស់​បារាំង Baudoin ។ កន្លែង​គឺជា​មូលដ្ឋាន​ស្រាវ​ជ្រាវ​សម្រាប់​អ្នក​ស្រាវ​ជ្រាវ​ជាតិ និង​អន្តរជាតិ ដែល​បាន​បន្សល់​នូវ​ស្លាក​ស្នាម នៃ​ការ​អភិវឌ្ឍ​ស្នាដៃ​សិល្បៈ​ខ្មែរ​ជំនាន់​ដើម។

avatar
  • May 21, 2016 · 5:00 pm
  • Bophana Center
  • Cine Saturday