ពិព័រណ៍រូបថតសហគមន៍
ពីថ្ងៃទី ៨ ដល់ទី ២៩ វិចិ្ឆកា ២០១៦
សម្ពោធពិព័រណ៍ម៉ោង ៩ព្រឹក
«សហគមន៍ – អភិវឌ្ឍន៍ – សេរីភាព» គឺជាប្រធានបទថ្មីនៃព្រឹត្តិការណ៍ពិព័រណ៍រូបថតសហគមន៍ ដែលនឹងរៀបចំឡើង ដោយអង្គការអភិវឌ្ឍន៍សហគមន៍ (ហៅកាត់ថា ប៊ីស៊ីវី) ក្នុងគោលបំណង ចូលរួមលើកកម្ពស់សិទ្ធិសេរីភាពសហគមន៍មូលដ្ឋានក្នុងការបញ្ចេញមតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះតទៅ។ រូបថតចំនួន៣០ មកពីខេត្តចំនួន៩ ដូចជា៖ ភ្នំពេញ ព្រះវិហារ កំពង់ធំ ក្រចេះ រតនគីរី កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិសាត់ និងបាត់ដំបង។ រូបថតទាំងនេះថតដោយសហគមន៍មូលដ្ឋានផ្ទាល់ ដោយប្រើឧបករណ៍ថតរូបសាមញ្ញ ប៉ុន្តែបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនូវជីវភាពប្រចាំថ្ងៃ និងសង្គមរបស់ពួកគេ។
ទស្សនាដោយឥតគិតថ្លៃ!