ពិព័រណ៍អំពីប្រព័ន្ធផ្សព្វផ្សាយថ្មីៗ

ចាប់ពីថ្ងៃទី១៧ ឧសភា ដល់ ថ្ងៃទី ១៦ មិថុនា

បើកពិព័រណ៍ថ្ងៃទី ១៧ ឧសភា ម៉ោង ៦ៈ៣០នាទីល្ងាច

តើគម្រោងសិល្បះផ្សព្វផ្សាយថ្មីៗនេះ អាច​​ជួយ​​គាំទ្រ​​ដល់​​សុខភាព​​បរិស្ថាន​យ៉ាង​ដូច​ម្ដេច? លទ្ធ​ផល​នៃ​សិក្ខា​សាលា និង​ការ​អភិវឌ្ឍ​​គម្រោង​​​​សហគមន៍​​​របស់​​​AAI ក្នុង​​រយះ​​ពេល​​កន្លង​​មក​​នេះ ​ផ្ដោត​​លើ​​បញ្ហា​​ប្រឈម​​​ជា​​សកល នឹង​ត្រូវ​បាន​ដាក់​​តាំង​​បង្ហាញ​ ដោយ​សិល្ប​ករ​ចំនួន​៤​ក្រុម។ ហើយ​ក៏​មាន​​ការ​ដំឡើង​ម៉ោង ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​ ដែល​បាន​រចនា​ឡើង​ដោយ​​លោក​​ Michael Kuetemeyer ជាសិល្ប​​ករ​​អាមេរិច និង​ជា​អ្នក​ដឹក​នាំ​សិក្ខា​សាលា​នេះ។ រូបភាព​៣៦០​ដឺក្រេ ក៏​នឹង​ត្រូវ​ប្រើ​ប្រាស់​ក្នុង​កម្ម​វិធី​​នេះ​ផង​ដែរ ហើយ​តាម​រយះ smart phone ក៏​អាច​ប្រើ​ដើម្បី​បង្ហាញ​ពី​​ដោះ​ស្រាយ​​បញ្ហា​​ប្រឈម​​ផ្នែក​បរិស្ថាន​នៃ​កាក​សំណល់​ប្លាស្ទិច ការ​បំពុល​ទឹក​ឡើង​កំដៅ​ផែនដី​ជា​សកល​ និង​ការ​អភិរក្ស​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា។

AAI គឺជាកម្មវិធី​ផ្លាស់​ប្ដូរ​គំនិត​ច្នៃ​ប្រឌិត​​ជា​អន្តរ​ជាតិ ដែល​រៀប​ចំ​ដោយ​ZERO1 សហការ​ជា​ដៃ​គូ​ជា​មួយ​មជ្ឈ​មណ្ឌល​បុប្ជាណា និងឧបត្ថម្ភ​ដោយ​ស្ថាន​ទូត​​អាមេរិច​​ប្រចាំ​​នៅ​​ទីក្រុងភ្នំពេញ រួម​ជា​មួយ​ការិយា​ល័យ​កិច្ចការ​វប្បធម៌​ និង​អប់រំ​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិច (ECA)។ តាម​ដាន​គម្រោង​អភិវឌ្ឍ​នេះ​តាម​រយះ https://www.facebook.com/AAICambodia

ទស្សនាដោយសេរី

avatar
  • May 17, 2017 · 6:30 pm
  • Bophana Center
  • Exhibitions