ព្រៃប្រសិទ្ធី

ផលិតដោយខេមរាភាពយន្ដ ឆ្នាំ១៩៦៦ រយៈពេល១០០នាទី ភាសាខ្មែរ

អ្នកបរបាញ់សត្វខ្មែរមួយក្រុមនៃវណ្ណៈអភិជនបានលង់ខ្លួនចូលទៅដល់ព្រៃជ្រៅ។ កញ្ញាដ៏ស្រស់ស្អាតឈ្មោះ កូលាបបានត្អូញត្អែរ​ទៅលោក​អភិបាលខេត្តថាពពួកសត្វទាំងឡាយហាក់ដូចជាចេះវេទមន្តបំបាំងខ្លួនអញ្ចឹង។ កូលាបមិនដែលជឿលើអារក្ខអ្នកតាការពារព្រៃភ្នំ​ដែលចេះ​ធ្វើអំពើទេ ផ្ទុយពីមិត្តរបស់នាង អេលីយ៉ាន។ ចំណែកឯព្យែរ៉ូ ប្អូនប្រុសរបស់អេលីយ៉ាន មិនចូលចិត្តការបរបាញ់ទេ។ នៅក្នុងល្អាងដែលពួកគេ​ចូលជ្រកទឹកភ្លៀង ព្យែរ៉ូកំពុងអោបថើបគ្នាជាមួយកូលាប។ ព្រះអនុជ ដ៏ក្មេងខ្ចីម្នាក់បានលេចមុខឡើង ហើយអញ្ជើញ ពួកគេទៅដំណាក់របស់​ម្ចាស់បងព្រះនាង គឺព្រះអង្គ។ បន្ទាប់ពីស្រស់ស្រូបអាហារមក ពួកគេទស្សនាទស្សនីយភាពរបាំសំដែងដោយព្រះអនុជ។ កញ្ញាអេលីយ៉ាន​កំពុងជាប់ចិត្តយ៉ាងខ្លាំង រីឯកូលាបវិញប្រច័ណ្ឌព្យែរ៉ូ។ នៅថ្ងៃបន្ទាប់ ព្រះអនុជបានបដិសេដការផ្តើមទាក់ទងជាមួយព្យែរ៉ូ ចំណែកព្រះអង្គសំដែង​អោយឃើញថាព្រះអង្គ​ជាម្ចាស់ទឹកដីនេះ ដើម្បីបាននៅជិតអេលីយ៉ាន។

ថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

avatar
  • October 22, 2022 · 5:00 pm
  • Bophana Center
  • Cine Saturday