ព្រះរាជជីវប្រវត្តិរបស់សម្ដេចព្រះ នរោត្តម សីហនុ
ផលិតដោយខេមរាភាពយន្ត ៣០នាទី ភាសាខ្មែរ និងមានអក្សរបារាំងរត់ពីក្រោម
ជីវប្រវត្តិរបស់សម្ដេចព្រះនរោត្តម សីហនុ ។ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំងរហូតដល់ទទួលឯករាជ្យភាពទឹកដី។ នេះគឺជាមោទនភាពដ៏អស្ចារ្យនៅក្នុងការចរចាបានពេញលេញដោយជោគជ័យរបស់ប្រទេសកម្ពុជាជាមួយប្រទេសបារាងំ ដោយមិនមានការបង្ហូរឈាម និងការទទួលបានប្រាសាទព្រះវិហារពីប្រទេសថៃ ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មនៅក្នុងប្រទេស។
*ឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា
ផលិតដោយ ECPAD 40នាទី ភាសាខ្មែរ
សម្ដេចព្រះនរោត្តម សីហនុ ដណ្ដើមបានឯករាជ្យទាំងស្រុងរបស់ប្រទេសកម្ពុជាពីប្រទេសបារាំងនៅឆ្នាំ១៩៥៣ ដោយគ្មានការបង្ហូរឈាម។ ចំណែកឯប្រទេសវៀតណាមវិញ ត្រូវធ្វើសង្រ្គាមមុននឹងទទួលបានឯករាជ្យ។ សម្ដេចបានបង្កើតគណបក្សសង្គមរាស្រ្តនិយម ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនាឆ្នាំ១៩៥៥។ ព្រះអង្គបានឈ្នះសំឡេងឆ្នោតភាគច្រើនលើសលប់។
ទស្សនាដោយសេរី