ភាពយន្ដឯកសារចំនួនពីរ ស្តីពីរបបខ្មែរក្រហម

កម្មាភិបាលខ្មែរក្រហមចូលរួមជួយក្នុងការងារសមូហភាព និងអាថ៌កំបាំងបណ្ណសារឆ្នាំ ១៩៧៨: ការសិក្សាពីរូបភាពថតដោយខ្មែរក្រហម

កម្មាភិបាលខ្មែរក្រហមចូលរួមជួយក្នុងការងារសមូហភាព
ដកស្រង់ចេញពីកម្រងឯកសាររបស់នាយកដ្ឋានសិល្បៈភាពយន្ត (DDC) ១៥នាទី គ្មានសំឡេង

នៅ​ក្នុង​ឯកសារ​ខែ្មរ​ក្រហម​មួយ​នេះ​ គេ​ឃើញ​កម្មា​ភិ​បាល​ខែ្មរ​ក្រហម​ចូល​រួម​ក្នុង​ការ​ងារ​សមូហ​ភាព​នានា៖​ ការងារ​នៅ​រោង​ជាង​ឈើ​ ការ​ដ្ឋាន​ធ្វើ​ផ្លូវ​ថ្នល់​ និង​សំណង់​អគារ​។​

អាថ៌កំបាំងបណ្ណសារឆ្នាំ ១៩៧៨: ការសិក្សាពីរូបភាពថតដោយខ្មែរក្រហម
ដឹកនាំដោយ Pierre Catalan និង Serge Viallet ២៦នាទី ឆ្នាំ ២០១០ ភាសាអង់គ្លេស

ក្រោយ​ពី​ខ្មែរ​ក្រហម​បាន​ផ្ដួល​រំលំ​របប​លន់​ នល់​ និង​បាន​អំណាច​នៅ​ខែមេសា ​ឆ្នាំ១៩៧៥​មក កម្ពុជា​ត្រូវ​បាន​កាត់​ផ្ដាច់​ចេញ​ពី​ពិភព​លោក​។​ ការ​ធ្វើ​ជំនួញ​ត្រូវ​បាន​ហាម​ឃាត់ ​ ធនាគារ​​ត្រូវ​​បាន​កម្ទេច​ រូបិយវត្ថុ​ត្រូវ​បាន​លុប​លំបាត់​ រោង​ភាពយន្ត​ត្រូវ​បាន​បិទ… ​តែ​ខ្មែរ​ក្រហម​បែរ​ជា​ផលិត​ខ្សែ​ភាពយន្ត​។​ តើ​គេ​ផលិត​ភាពយន្ត​ទាំង​នេះ​ដើម្បី​អ្នកណា?​ ផលិតដើម្បីអ្វី?​

avatar
  • September 27, 2014 · 5:00 am
  • Bophana Center
  • Cine Saturday