ភាពយន្ដឯកសារចំនួនពីរ

ដឹកនាំដោយ រ៉េមី ប្រាយអែន និង គ្រីស្តុហ្វ ហ្គាហ្ស៊ូឡូ

ឡូ
ដឹកនាំដោយរ៉េមី ប្រាយអែន ២៦នាទី ឆ្នាំ ២០១៤ ភាសាបារាំង និងមានអក្សរអង់គ្លេសរត់ពីក្រោម

កម្ពុជា​មាន​ប្រជាជន​១៥​លាន​នាក់ ក្នុង​នោះ​១០លាន​រស់​នៅ​តំបន់​ជន​បទ​។ ប្រជា​ជន​ច្រើន​ជាង​៧​លាន​នៃ​អ្នក​រស់​នៅ​ជន​បទ​ទាំង​នោះ​គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​នោះ​ឡើយ។ ភាពយន្ត​ឯក​សារ​នេះ​ថត​ពី​ជីវិត​របស់​ចាយ ឡូ ដែល​បាន​ធំ​ដឹង​ក្ដី​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នៅ​ភាគ​ឦសាន​ប្រទេស ដែល​ជា​អតីត​តំបន់​ខ្មែរ​ក្រហម​។ ដោយ​ស្នាក់​អាស្រ័យ​នៅ​វត្ត ឡូ​បាន​តស៊ូ​រៀន​សូត្រ​រហូត​ទទួល​បាន​អារូបករណ៍​ទៅ​សិក្សា​នៅ​បារាំង​រហូត​បាន​ក្លាយ​ជា​វិស្វករ​ផ្នែក​កសិកម្ម រួច​ហើយ​ត្រឡប់​មក​ជួយ​អភិវឌ្ឍ​ប្រទេស​វិញ​។ លោក​បាន​បង្កើត​អង្គការ​«ទឹកស្អាត​១០០១​»នៅ​ខេត្ត​បាត់​ដំបង ក្នុង​គោល​បំណង​លើក​កម្ពស់​សុខភាព​ប្រជាជន​នៅ​តាម​ទី​ជន​បទ តាម​រយៈ​ការ​ជួយ​ពួក​គេ​ផលិត​ទឹក​ស្អាត​សម្រាប់​បរិភោគ​នៅ​ក្នុង​ភូមិ​ស្រុក​ផ្ទាល់​តែ​ម្ដង​។

ដីបឹង
ដឹកនាំដោយគ្រីស្តុហ្វ ហ្គាហ្ស៊ូឡូ ៥៨នាទី ឆ្នាំ២០០៨ ភាសាអង់គ្លេស

ភាព​យន្ត​នេះ​តាម​ដាន​ដំណើរ​ផ្លាស់​ទី​របស់​ត្រី​នៅ​ទន្លេ​មេគង្គ ហូរ​ចាក់​ទៅ​ទន្លេ​សាប​ដែល​ជា​ទី​នេសាទ​ដ៏​ធំ​សម្បើម។ ផល​ប៉ះ​ពាល់​នៃ​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ​ទៅ​លើ​ទឹក បរិស្ថាន មច្ឆា និង​ទៅ​លើ​ជីវិត​របស់​មនុស្ស ត្រូវ​បាន​បង្ហាញ​ឡើង​តាម​រយៈ​រូបភាព 3D ។

avatar
  • August 8, 2015 · 5:00 pm
  • Bophana Center
  • Cine Saturday