ភាពយន្តដែលជាស្នាព្រះហស្ថរបស់សម្តេចនរោត្តម សីហនុ
«កោះអន្តាយ» និង «នគរចាស់»
កោះអន្តាយ
ដឹកនាំ ដោយសម្ដេច នរោត្ត ម សីហនុ ២៤នាទី ឆ្នាំ២០០៧ ភាសាខ្មែរ
នាងអាលិកត្រូវបានម្តាយបង្ខំរៀបការជាមួយ ឧកញ៉ា ហ្សេប ។ ដោយសារការ
រក្សាចិត្តស្មោះជាមួយលោកហ្វាប នាងត្រូវ ឧកញ៉ាសម្លាប់ និងកប់នៅលើកោះ
អន្ដាយ ។ ក្រោយពីទទួលបានដំណឹងនេះតើលោក ហ្វាប នឹងទៅជាយ៉ាងណា?
នគរចាស់
ដឹកនាំដោយសម្ដេច នរោត្តម សីហនុ ២៩នាទី ឆ្នាំ២០០៦ ភាសាខ្មែរ
ព្រះមហាក្សត្រនៃនគរចាស់មួយបានរៀបអភិសេក ជាមួយស្ត្រី នៃបាណារដ្ឋ
ដែលជារដ្ឋជិតខាង។ បន្ទាប់មកភរិយាព្រះអង្គបានសូមរាជានុញ្ញាត ពីព្រះអង្គ
ដើម្បីត្រឡប់ទៅរួមរស់ជាមួយបុរសដែលនាងបានស្រឡាញ់តាំងពីក្មេង។
ព្រះអង្គមិនឃាត់ឃាំងនាងឡើយ។ តើខ្សែជីវិតរបស់ព្រះអង្គ នឹងទៅជាយ៉ាង
ណានៅពេលដែលភរិយាបានចាកចេញទៅ ?
ទស្សនាដោយសេរី !
សូមស្វាគមន៍ទាំងអស់គ្នា !