រឿង វិថីដែលត្រូវដើរ

វាគ្មិន : លោក ជ័យ សម្បត្តិ

ដឹកនាំដោយជ័យ សម្បត្តិ ១១០នាទី ២០១៤ ភាសាខ្មែរ និង មានអក្សរអង់គ្លេសរត់ពីក្រោម

រឿង វិថីដែលត្រូវដើរ គឺជាខ្សែភាពយន្តខ្នាតវែង ដំបូងបំផុតរបស់ ជ័យ សម្បត្តិ
ដែលត្រូវបានដាក់បញ្ចាំងជាលើកដំបូងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិ
កម្ពុជា​​ឆ្នាំ២០១៤ នេះដោយលោកទទួលបានពានរង្វាន់ ទេពកោសល្យពី
ម្មវិធីមហោស្រពនេះ ។

រឿងនេះគឺនិយាយអំពីយុវតី បីនាក់ដែលបានដឹងថា ពួកគេ​អាចកែប្រែ​ជម្លោះ
និងរឿងអាក្រក់កាលពីអតីតកាល បានតាមរយៈ មិត្តភាពពិតប្រាកដ និងតន្ត្រី
របស់ពួកគេ​។ បន្ទាប់ពីទទួលបានបរិញ្ញាបត្រ​នៅ​ដេប៉ាតឺម៉ង់ សារគមនាគមន៍
និង ប្រព័ន្ធផ្សព្វផ្សាយ លោកជ័យ សម្បត្តិ បានចូលធ្វើការនៅ BBC Media
Action នៅឆ្នាំ ២០១០ ជាអ្នករៀបចំ កម្មវិធីវិទ្យុ។
ឆ្នាំ២០១១ លោកបាន កម្លាយជាអ្នកដឹកនាំ កម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយ
មួយគឺ ឡូយ៩ ។ លោកក៏ធ្វើការងារជាច្រើនពាក់ព័ន្ធនឹងការផលិត ភាពយន្ត
ខ្នាតខ្លីដើម្បីទទួលបានបទពិសោធន៍។ អត្ថបទភាពយន្តរបស់លោកមាន
ចំណងជើង The Return ត្រូវបានជ្រើសរើសសម្រាប់ថតជាភាពយន្ត នៅ​ក្នុង
ក្របខ័ណ្ឌ Asian Film Academy នៅឯមហោស្រពភាពយន្ត ប៊ូសាន ២០១៤។

ទស្សនាដោយសេរី !
សូមស្វាគមន៍​ទាំង​អស់​គ្នា​ !

avatar
  • February 21, 2015 · 2:00 pm
  • Bophana Center
  • Cine Club