ភូមិតិរច្ឆាន

ផលិតដោយនាយកដ្ឋានសិល្បៈភាពយន្តកម្ពុជា ៧៥នាទី ឆ្នាំ២០០៦ ភាសាខ្មែរ

ល្ខោនរបាំសម្តែងដោយក្រុមសិល្បៈករយីកេនៃសាលាវិចិត្រសិល្បៈជាតិ ដែល​និយាយ​អំពី​ស្ថាន​ភាព​លំបាក​របស់​ប្រជាជន​ក្រី​ក្រ​កម្ពុជា​​នៅ​សម័យ​អាណា​ព្យាបាល​បារាំង ព្រោះ​តែ​ការ​ទារ​ពន្ធ​យ៉ាង​ច្រើន​ពី​រដ្ឋការ​បារាំង។
ព្រឹត្តិការណ៍​ដែល​មិន​អាច​បំភ្លេច​បាន​មួយ​បាន​កើត​ឡើង​នៅ​ភូមិតិរច្ឆាន ដែល​អ្នក​ភូមិ​គ្រប់​គ្នា​ប្រឆាំង​រដ្ឋការ​បារាំង​ឈាន​ដល់​ការ​សម្លាប់​លោក​រ៉េស៊ីដង់ បាដេស នៅ​ថ្ងៃ​ទី​១៨​ ខែ​មេសា ឆ្នាំ១៩២៥។

avatar
  • April 4, 2015 · 5:00 pm
  • Bophana Center
  • Cine Saturday