ភៀសខ្លួន
ដឹកនាំដោយ ប៉ាន់ រឹទ្ធី ៧៧នាទី នៅឆ្នាំ ២០១៦ ភាសាបារាំង និងមានអក្សរអង់គ្លេសរត់ពីក្រោម
ភៀសខ្លួនគឺជាការបោះបង់ ជាភាពឯកាមួយដ៏គួរឲ្យភ័យខ្លាច។ ក្នុងពេលភៀសខ្លួនមនុស្សម្នាក់នោះនឹងវង្វេងគ្មានទីដៅ ឈឺចាប់ ហើយក៏រសាត់បាត់ទៅឆ្ងាយ។ ប៉ុន្តែគេក៏អាចរកឃើញខ្លួនឯងវិញដែរ នៅក្នុងពិភពនៃពាក្យពេចន៍ រូបភាព និងក្ដីសុបិន ដែលលើសពីក្ដីសុបិនរបស់ក្មេង។ គ្រប់យ៉ាងចាប់ផ្ដើមឡើងជាមួយនឹងភៀសខ្លួន ហើយបើគ្មានវាទេគ្រប់យ៉ាងក៏គ្មានដែរ។ ភៀសខ្លួនគឺជាការស្មឹងស្មាធិលើស្រមោល ជម្រៅនៃភាពឯកោ ទីតាំងភូមិសាស្ត្រ និងនយោបាយ។ ភៀសខ្លួនក៏ជាការព្យាយាមក្នុងការបង្ហាញផ្នែកមួយនៃក្មេងប្រុសម្នាក់ ដែលធ្លាប់រស់នៅក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យ ហើយដែលបានក្លាយជាបុរសម្នាក់ ដែលមិនអាចទទួលយកអំពើអយុត្តិធម៌បាន ៖ តើបដិវត្តន៍ប្រភេទណា ដែលយើងចង់បាន? បដិវត្តន៍មួយសម្រាប់មនុស្សជាតិ និងជាមួយមនុស្សជាតិ? បដិវត្តន៍មួយដែលលើកស្ទួយមនុស្សជាតិ ដោយការគោរព និងការយោគយល់គ្នា? ឬក៏ជាការព្យាយាមបំផ្លាញជាលទ្ធិបរិសុទ្ធក្លែងក្លាយ ដែលមានអ្នកដើរតាមជាច្រើន មិនថានៅអាស៊ីឬនៅលោកខាងលិច?
ទស្សនាដោយសេរី