ភ្នំពេញមុនដួលរលំ៖ ការថតរូបនៅជុំវិញទីក្រុង

ពិព័រណ៍រូបថតឯកសារ ដោយលោក Colin Grafton

កម្មវិធីបើកពិព័រណ៍៖ ថ្ងៃទី ៣១ ខែមីនា នៅម៉ោង ៦:៣០ ល្ងាច
ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ២៩ ខែមេសា

នៅឆ្នាំ ១៩៧៤ មុនការដួលរលំ​ទីក្រុង​ភ្នំពេញ ទីក្រុងមួយនេះ​ត្រូវ​បាន​កាត់​ផ្តាច់​ស្ទើរ​តែ​ទាំង​ស្រុង​ពី​ពិភព​លោក​ទាំង​មូល។ ផ្លូវ​ចេញ​​ពី​ទីក្រុង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ ឬ​ក៏​ត្រូវ​បាន​កាន់​កាប់​ដោយ​ក្រុម​ខ្មែរ​ក្រហម។ ចំណែក​ឯ ផ្លូវទឹក​ទៅ​កាន់​ប្រទេស​វៀតណាម ក៏​មិន​អាច​ធ្វើ​ចរាចរណ៍ ឆ្លង​កាត់​បាន ហើយ​ព្រលាន​យន្តហោះ​ក៏​មិន​អាច​ដំណើរ​ការ​បាន​ជាប់​ជា​ប្រចាំ​នោះ​ដែរ ព្រោះ​ខ្មែរ​ក្រហម​បាន​បាញ់​ផ្លោង​សំដៅ​ព្រលាន​យន្តហោះ​ជា​ញឹកញាប់។ ទីក្រុង​នេះ​បាន​រង​ការ​ប្រហារ​តាម​រយៈ​គ្រាប់​ផ្លោង​របស់​ខ្មែរ​ក្រហម ហើយ​ជន​ភៀស​ខ្លួន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​បាន​ធ្វើ​ដំណើរ​ពី​ជនបទ​មក​កាន់​ទីក្រុង​មួយនេះ ។

មនុស្សជាច្រើននៅតែបន្តជីវិតប្រចាំថ្ងៃរបស់​ពួក​គេ​ធម្មតា បើ​ទោះ​បី​ជា​ទីក្រុង​នេះ​ស្ថិត​ក្រោម​ការ​ឡោម​ព័ទ្ធ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ។ រូបភាព ពី​រដ្ឋ​ធានី​ភ្នំពេញ និង​ជន​បទ ជុំវិញ​រដ្ឋធានី​នោះ បែរ​ជា​ធ្វើ​ឲ្យ​យើង​មើល​ឃើញ​នូវ​ភាព​ផ្ទុយ​គ្នា​ពី​ស្ថាន​ភាព​ដ៏​​លំបាក​​វេទនា មុន​ពេល​នៃ​ការ​ដួល​រលំ​រដ្ឋធានី​នេះ​ទៅ​វិញ។

ទស្សនាដោយសេរី

avatar
  • March 31, 2017 · 6:30 pm
  • Bophana Center
  • Exhibitions