មន្តស្នេហ៍អត្ថន័យចម្រៀងខ្មែរ
ភ្ញៀវកិត្តិយសៈ អ្នកស្រី ឌី សាវ៉េត តារាភាពយន្ត និង លោក ស៊ីន សេដ្ឋកុល (ចៅប្រុសបង្កើតរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត)
សូមគោរពអញ្ជើញ លោក លោកស្រី បងប្អូនចូលរួមក្នុងកម្មវិធី «មន្តស្នេហ៍អត្ថន័យចម្រៀងខ្មែរ» ដោយរីករាយ ដើម្បីរំឮកដល់ស្នាដៃនិពន្ធល្អឯក និងមានលក្ខណៈជាតិ ដែលមិនអាចកាត់ថ្លៃបាននៃមរតកចម្រៀងរបស់កម្ពុជា ជាពិសេសចម្រៀងពីទសវត្សទី ៦០ និង ៧០។ ព័ត៌មានពិស្តារនៅខាងក្រោម៖
កាលបរិច្ឆេទ៖ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨
ពេលវេលា៖ ចាប់ពីម៉ោង ៦ ដល់ ៧ កន្លះ យប់
ទីតាំង៖ មជ្ឈមណ្ឌលបុបា្ផណា (អគារលេខ៦៤ ផ្លូវលេខ២០០ រាជធានីភ្នំពេញ (ផ្លូវខាងក្រោយសាលាអាលីយ៉ង់) ទំនាក់ទំនង (០២៣) ៩៩ ២១ ៧៤)
ក្រៅពីជួបភ្ញៀវកិត្តិយស និងបានស្តាប់គាត់អំពីអនុស្សាវរីយ៍ និងការយល់ឃើញអំពីអត្ថន័យនៃចម្រៀងខ្មែរ យើងនឹងមានតន្រ្តីកម្សាន្តផងដែរ។ កម្មវិធីនេះរៀបចំដោយក្រុមស្លាបប៉ាកកាខ្មែរ មជ្ឈមណ្ឌលបុប្ផាណា រួមជាមួយកញ្ញា វង្ស សុជាតា
ចូលរួមដោយសេរី!!!