អ្នកធាក់ស៊ីក្លូនៅទីក្រុងភ្នំពេញ – ស្តេចនៅតាមដងផ្លូវ
បើកពិព័រណ៍ ថ្ងៃទី១១ ឧសភា ម៉ោង ៦:៣០នាទីលា្ងច
ពីថ្ងៃទី ១១ ដល់ថ្ងៃទី ៣១ ឧសភា
ពិព័រណ៍នេះបង្ហាញពីការជ្រើសរើស និងចងក្រងរូបថតអ្នកធាក់ស៊ីក្លូ នៅជុំវិញផ្សារធំថ្មីក្នុងទីក្រុងភ្នំពេញ ដែលត្រូវបានថតដោយជនជាតិជប៉ុន លោកអេអ៉ីជីរ៉ូ ហាយ៉ាស៊ី អស់រយៈពេល ៤ឆ្នាំគិតចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ១៩៩៩ ។
រូបថតជិត ២៥សន្លឹកនេះ នឹងបង្ហាញអំពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ដែលពួកគាត់ប្រើប្រាស់ស៊ីក្លូ ជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមសមា្រប់ប្រជាជនសាមញ្ញនៅក្នុងទីក្រុងភ្នំពេញនៅពេលនោះ។
លោកអេអ៉ីជីរ៉ូ ហាយ៉ាស៊ី បានធ្វើការនៅទីក្រុងភ្នំពេញ ជាលើកដំបូងក្នុងជីវិតរបស់លោកចាប់ពីខែមេសា ១៩៩៦ ដល់ខែកក្កដា ១៩៩៨ ហើយលោកក៏មានសំណាងបានត្រឡប់មកធ្វើការនាឆ្នាំក្រោយៗមក បានពីបីលើកទៀត។ លោកបានចំណាយរយៈពេលជាង១០ឆ្នាំរស់នៅទីក្រុងភ្នំពេញ។
សូមអញ្ជើញមកទស្សនាពិព័រណ៍នេះ នៅមជ្ឈមណ្ឌលបុប្ជាណា។
ទស្សនាដោយសេរី