មហោស្រពរូបថតភ្នំពេញឆ្នាំ ២០២២

រៀបចំដោយសមាគមរូបថតភ្នំពេញ

ឃុន វណ្ណៈ

ឆ្លង​កាត់​នូវ​បទ​ពិសោធន៍​នៃ​ការ​បិទ​ខ្ទប់​ដោយ​សារ​ការ​រាត​ត្បាត​នៃ​មេ​រោគ​កូ​វីដ​១៩​ ​បាន​ធ្វើ​ឱ្យ​ការ​រស់​របស់​មនុស្ស​នៅ​លើ​ពិភព​លោក​ត្រូវ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ ​ក៏​ដូច​ជា​ទី​ក្រុង​ ​និង​ទី​កន្លែង​សា​ធា​រ​ណៈ​ផ្សេង​ៗ​ទៀ​ត​ដែល​ធ្លាប់​តែ​មាន​ភាព​អ៊ូ​អរ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ផង​ដែរ​។​ ​ឃុន​ ​វណ្ណៈ​ ​ហាក់​ដូច​ជា​ប្រឆាំង​នឹង​ការ​ហាម​ប្រាម​មួយ​នេះ​ ​លោក​បាន​ពាក់​ម៉ាស់​ដើរ​ចេញ​ពី​ផ្ទះ​របស់​គាត់​ដែល​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ដ៏​ស្ងាត់​ជ្រងំ​នា​ពេល​រាត្រី​ដើម្បី​ថត​រូប​ខ្លួន​គាត់​។​ ​វា​ពិត​ជា​ច​ម្លែក​ខ្លាំង​ណាស់​ ​ដែល​ត្រូវ​រស់​នៅ​ក្នុង​ភាព​បិទ​បាំង​ភាព​ឯ​កោ​ ​មនុស្ស​កំពុង​ស្វែង​រក​អ្វី​មួយ​ ​គាត់​ក៏​កំពុង​ស្វែង​រក​ទី​កន្លែង​មួយ​សម្រាប់​រូប​គាត់​ ​ប្រៀប​ដូច​ជា​ជីវិត​មួយ​ដែល​កំពុង​តែ​ល​តោល​គ្មាន​អ្វី​ទាល់​តែ​សោះ​។​ ​សម្រាប់​ការ​ងារ​ស្នា​ដៃ​មួយ​នេះ​ក៏​ដូច​ជា​ស្នា​ដៃ​ស៊េរី​មុន​ៗ​ដែល​សិល្ប​ករ​មួយ​នេះ​បាន​បង្កើត​ឡើង​ ​រួម​ផ្សំ​គ្នា​ជា​មួយ​ការ​សម្តែង​ ​ទម្រង់​នៃ​កាយ​វិការ​ ​សកម្ម​ភាព​ផ្សេង​ៗ​ប្លែក​ពី​គ្នា​នៅ​ពី​មុខ​ម៉ា​ស៊ីន​ថត​រូប​របស់​គាត់​តែ​ប៉ុណ្ណោះ​។​ ​ជា​សក្ខី​កម្ម​សម្រាប់​ពេល​វេលា​ដ៏​លំបាក​មួយ​នេះ​ ​ហើយ​វា​បាន​ក្លាយ​ជា​ប្រវតិ្ត​សាស្រ្ត​យ៉ាង​ពិសេស​របស់​ប្រទេស​មួយ​នេះ​ ​តាម​រយៈ​បុគ្គល​មួយ​ ​លើក​យក​មក​បរិយាយ​ស្រប​ទៅ​នឹង​បរិយា​កាស​ដែល​កើត​មាន​ឡើង​តាម​បែប​ផែន​ច្នៃ​ប្រឌិត​ល្ខោន​ភាព​យន្ត​ ​បង្កើត​បាន​ជា​សាច់​រឿង​មួយ​។​

ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង៦ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

avatar
  • October 27, 2022 · 8:00 am
  • Bophana Center
  • Exhibitions