មហោស្រពអន្តរជាតិភាពយន្តស្នេហា ទីក្រុងម៉ុងស៍ លើកទី១នៅកម្ពុជា

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ កញ្ញា នៅមជ្ឈមណ្ឌលបុប្ជាណា

អគ្គប្រតិភូ វ៉ាឡូនី-ប្រ៊ុចសែល នៅប្រទេស​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ​ ដោយ​រួម​សហការ​ជាមួយ​អគ្គប្រតិភូ​នៃ​មហោស្រព​អន្តរជាតិ​ភាពយន្ត​ស្នេហា ទីក្រុង​ម៉ុងស៍ (FIFA​ Mons) និង​នាយក​នៃ​មជ្ឈមណ្ឌល​បុប្ផាណា ​រៀបចំ​ប្រារព្ធ​មហោស្រព​នេះ​ជា​លើក​ទី១ នៅ​មជ្ឈមណ្ឌល​បុប្ផាណា ទីក្រុង​ភ្នំពេញ ចាប់​ពី​ថ្ងៃទី៩​ ដល់​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ២០១៧។

មហោស្រពនេះនឹងនាំមក​ជូន​នូវ​ខ្សែ​ភាព​យន្ត​ចំនួន​៤ ក្រោម​ប្រធាន​បទ​ស្នេហា​ជា​ទូទៅ ដែល​នឹង​ត្រូវ​ចាក់​បញ្ចាំង ក្រោម​វត្តមាន​របស់​លោក​អង់ដ្រេ សឺតឺរិក អគ្គ​ប្រតិភូ​នៃ FIFA Mons។ បច្ចុប្បន្ន កម្មវិធី​មហោស្រព​នេះ​មាន​កិត្តិស័ព្ទ​ល្បី​ល្បាញ និង​រីក​សុះ​សាយ​ទាំង​នៅ​ប៊ែលហ្ស៊ិក នៅអឺរ៉ុប និង​ទូទាំង​ពិភពលោក។

កាលវិភាគចាក់បញ្ចាំងភាពយន្ត
ថ្ងៃទី ៩ កញ្ញា «រឿង ក្មេងស្រីអត់ឈ្មោះ»
ថ្ងៃទី ១០ កញ្ញា «រឿង អូរ៉ តាប៊័រ»
ថ្ងៃទី ១១ កញ្ញា «រឿង កូនស្រី»
ថ្ងៃទី ១២ កញ្ញា «រឿង ម៉ារីយ៉ា»

ទស្សនាដោយសេរី

avatar
  • September 9, 2017 · 6:00 pm
  • Bophana Center
  • Special Screening