ភ្លើងគ្មានផ្សែង

ផលិតដោយមណ្ឌលព័ត៌មាន​ស្រ្ដី​កម្ពុជា ៥៨នាទី ភាសាខ្មែរ និង​មាន​អក្សរ​អង់គ្លេស​រត់​ពី​ក្រោម

វាជារឿងគួរឲ្យខ្លាចបំផុត! កាំបិត​​ទុក​​កាប់​​សាច់​​ផាក់​ឡូវ ប្រែ​ក្លាយ​​​លាយ​​ជា​​កាំបិត​ សម្រាប់​កាប់​​សាច់​​មនុស្ស​​ទាំង​​រស់​​ទៅ​​វិញ។ ភាព​​កាច​​សាហាវ ដែល​​​កើត​​​ចេញ​​ពី​​ភ្លើង​​​ប្រចណ្ឌ​​បាន​​​រុញ​​ច្រាន​​មនុស្ស​​ឲ្យ​​បាត់​​បង់​​អស់​​នូវ​​ការ​​ពិចារណា និង​​ការ​​អាណិត​​អាសូរ។ បុរស​​អ្នក​​លក់​​សាច់​​ផាក់​​ឡូវ​​ម្នាក់​​នេះ ពេល​​គាត់​​លើក​​កាំបិត​​ឡើង​​ម្ដងៗ​​អ្នក​ណាៗ​​ក៏​​ស្ញើច​​នឹង​​គាត់​​ដែរ។ ពេល​​រួច​​ខ្លួន​​ពី​​គុក​​វិញ បុរស​​ផាក់​​ឡូវ​​ប្ដេជ្ញា​ថា គេ​​នឹង​​វិល​​ត្រឡប់​​ទៅ​រក​​សុភី​ ដែល​​ជា​​ប្រពន្ធ​​ព្រម​​​ទាំង​​សុផា​ ដែល​​ជា​​កូន​​សី្រ ហើយ​​សុំ​​រួម​​រស់ និង​​កែ​​កំហុស​​ដែល​​កើត​​មាន​​កន្លង​​មក។
តើ​​សុភី​​សម្រេច​​ចិត្ត​​យ៉ាង​ណា?

ទស្សនាដោយសេរី

avatar
  • September 23, 2017 · 5:00 pm
  • Bophana Center
  • Cine Saturday