មិន​ទុក​ចោល​នរណា​ម្នាក់- អ្នក​ទទួល​ផល និង​អ្នក​អនុវត្ត​កម្មវិធី​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ

កម្មវិធីបើកពិព័រណ៍៖ ថ្ងៃទី ២២ មិថុនា ម៉ោង៥ល្ងាច

រយៈពេលនៃពិព័រណ៍​ចាប់​ពី​ថ្ងៃទី២១ មិថុនា ដល់​ថ្ងៃទី២០ កក្កដា

កម្មវិធីអត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ គឺជា​នីតិវិធី​សម្រាប់​ការ​កំណត់​អត្ត​សញ្ញាណ​​គ្រួសារ​ក្រីក្រ ដែល​អនុវត្ត​​ដោយ​ក្រសួង​ផែន​ការ។ ពិព័រណ៍​នេះ​បង្ហាញ​ពី​រូប​ថត​នៃ​អ្នក​ទទួល​ផល និង​អ្នក​អនុវត្ត​កម្មវិធី​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ដោយ​ភ្ជាប់​ជា​មួយ​ប្រវត្តិ​ខ្លីៗ​របស់​ពួក​គាត់។ តាម​រយះ​រូប​ទាំង​នេះ​គឺ អាច​ឲ្យ​​យើង​ដឹង​អំពី តួ​នាទី​នៃ​កម្មវិធី​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​របៀប​ដែល​កម្មវិធី​នេះ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​រស់​នៅ​របស់​មនុស្ស។

ជារៀងរាល់ឆ្នាំ អ្នក​តំណាង​ភូមិ​​នៅ​ទូទាំង​ប្រទេស​ប្រើ​កម្រង​បញ្ជី​សំណួរ​ ដែល​រៀប​ចំ​ដោយ​កម្មវិធី​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​ប្រមូល​ផ្ដុំ​ឲ្យ​​មាន​ការ​ចូល​រួម​តាម​ភូមិ ដើម្បី​កំណត់​គ្រួសារ​ណា​នឹង​ទទួល​បាន​ប័ណ្ណ​សមធម៌។ ប័ណ្ណ​នេះ​ផ្ដល់​អោយ​ពួក​គាត់ ទទួល​បាន​សេវា​សង្គម​ជា​ច្រើន​ដូចជា ការ​ផ្ញើ​ប្រាក់ កម្ចី​ដោយ​មាន​អត្រា​ការ​ប្រាក់​ទាប សេវា​គាំទ្រ​ផ្នែក​ច្បាប់ ការ​កាត់​បន្ថយ​ថ្លៃ​សេវា​នានា​របស់​រដ្ឋាភិបាល និង​ការ​ថែទាំ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ។ ទិន្នន័យ​ស្តី​ពី​កម្មវិធី​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ គ្រប​ដណ្តប់​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​កម្មវិធី​របស់​រដ្ឋាភិបាល អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ដៃ​គូ​អភិវឌ្ឍន៍ ដើម្បី​កំណត់​ទិស​ដៅ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពួកគេ។

កម្មវិធីអត្តសញ្ញាណកម្មគ្រួសារ​ក្រីក្រ គាំទ្រ​ដោយ​រដ្ឋាភិបាល​អូស្រ្តាលី និង​អាល្លឺម៉ង់។ ការគាំទ្រ​នេះ​អនុវត្ត​ដោយ GIZ។

ទស្សនាដោយសេរី
រូបថតដោយ Conor Wall
http://www.conorwall.com

avatar
  • June 22, 2018 · 5:00 pm
  • Bophana Center
  • Exhibitions