មេឃពណ៌ក្រហម
ដឹកនាំដោយ អ៊ីវ៉ុង ហែម ផល្លា ឆ្នាំ២០០៨ រយៈពេល ៤៨ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
នៅពេលមេឃប្រែជាពណ៌ក្រហម ដែលជាសញ្ញានៃពេលល្ងាចកំពុងខិតចូលមកដល់ ម្ដាយម្នាក់កំពុងរង់ចាំកូនស្រីតែម្នាក់របស់គាត់ដោយក្តីបារម្ភ ឱ្យត្រឡប់មកពីសាលារៀន។ តាមរយៈរឿងរ៉ាវដ៏សោកសៅរបស់ រ៉ាវី ជាសិស្សវិទ្យាល័យម្នាក់ ភាពយន្តនេះបង្ហាញពីបញ្ហាប្រឈមរបស់យុវជនកម្ពុជា ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងសង្គម ដូចជា ការគេចសាលា ការប្រើប្រាស់គ្រឿងញៀន និងទំនាក់ទំនងផ្លូវភេទនៅវ័យក្មេង។
ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។