«រឿងលោកគ្រូ ស៊ាន» និង «រឿងឱសថការី»

បដិវត្តន៍វប្បធម៌ ថតដោយ ចូរីស អ៉ីុវែន និង ម៉ាស៊ែលលីន ឡូរីដានអ៉ីុវែន។ ខ្សែភាពយន្តចំនួនពីរនឹងត្រូវចាក់បញ្ចាំងគឺរឿង លោកគ្រូ ស៊ាន រយៈពេល ១៤នាទី ជាភាសាអង់គ្លេស។ ភាពយន្តនេះ និយាយ​ពី​ដំណើរ​រឿង​របស់​អ្នក​វិទ្យាសាស្ត្រ​ម្នាក់ ដែល​ជា​គោល​ដៅ​ប្រមាញ់​របស់​អង្គរក្ស​ឈុត​ក្រហម និង​កូន​សិស្ស​របស់​ខ្លូន​នា​សម័យ​បដិវត្តន៍​វប្បធម៌។ រឿងទីពីរគឺរឿង ឱសថការី រយៈពេល ៨១នាទី ដែលនិយាយ​អំពី​រឿង​រ៉ាវ​ប្រចាំ​ថ្ងៃ​របស់​ឱសថ​ការី​ម្នាក់​នៅ​ទីក្រុង​សៀងហៃ។

ភាពយន្តនេះជាផ្នែកមួយនៃ​ស៊េរី​ភាពយន្ត​ស្ដី​អំពី ថ្ងៃ​ចុង​ក្រោយ​នៃ​បដិវត្តន៍​វប្បធម៌​ចិន ដែល​មាន​ចំណង​ជើង​ថា «តើយូកុង​ចល័តភ្នំ​យ៉ាង​ដូច​ម្ដេច?»។ ភាពយន្ត​ជា​ស៊េរី​នេះ ត្រូវ​បាន​ថត​នៅ​ចន្លោះ​ឆ្នាំ​១៩៧២ និង ១៩៧៣ ដោយ​ចូរីស អ៉ីុវែន និង ម៉ាស៊ែលលីន ឡូរីដានអ៉ីុវែន។ ភាពយន្ត​ជា​ស៊េរី​នេះ មាន​រយៈពេល​សរុប​១២ម៉ោង ប៉ុន្តែ​មជ្ឈមណ្ឌលបុប្ផាណា នឹង​នាំមក​បង្ហាញ​ភាគ​សំខាន់ៗ​មួយ​ចំនួន នៅ​ក្នុង​ខែ​កុម្ភៈ​នេះ។ នេះ​គឺជា​កម្រង​ខ្សែ​ភាពយន្ត​ដ៏​កម្រ​បំផុត និង​ទទួល​បាន​ជោគ​ជ័យ​បំផុត​នៅ​ឆ្នាំ១៩៧៦។ វា​គឺជា​សក្ខីកម្ម​តែ​មួយ​គត់ អំពី​ប្រទេស​ចិន​របស់​ម៉ៅ សេទុង។

ទស្សនាដោយសេរី!

avatar
  • February 9, 2017 · 6:30 pm
  • Bophana Center
  • Cine Soiree