«រឿង ដំណើរហាត់សមនៅរោងល្ខោនទីក្រុងប៉េកាំង » និង «រឿង កាហ្សាក់ »
បដិវត្តន៍វប្បធម៌ ថតដោយ ចូរីស អ៉ីុវែន និង ម៉ាស៊ែលលីន ឡូរីដានអ៉ីុវែន។ ខ្សែភាពយន្តចំនួនពីរនឹងត្រូវចាក់បញ្ចាំងគឺរឿង ដំណើរហាត់សមនៅរោងល្ខោនទីក្រុងប៉េកាំង រយៈពេល៣១នាទី ជាភាសាអង់គ្លេស ដែលរឿងទាំងមូលផ្តោតសំខាន់លើបដិវត្តន៍សិល្បៈ។ រឿងទីពីរគឺរឿង កាហ្សាក់ រយៈពេល ៤៨នាទី ជាភាសាអង់គ្លេស ដែលត្រូវបានថតឡើងនៅក្នុងតំបន់ប្រជាជនមួយ នៅក្នុងតំបន់កងទ័ពនៅតាមព្រំដែនសហភាពសូវៀត។
ភាពយន្តទាំងពីរនេះជាផ្នែកមួយនៃស៊េរីភាពយន្តស្ដីអំពី ថ្ងៃចុងក្រោយនៃបដិវត្តន៍វប្បធម៌ចិន ដែលមានចំណងជើងថា «តើយូកុងចល័តភ្នំយ៉ាងដូចម្ដេច?»។ ភាពយន្តជាស៊េរីនេះ ត្រូវបានថតនៅចន្លោះឆ្នាំ១៩៧២ និង ១៩៧៣ ដោយចូរីស អ៉ីុវែន និង ម៉ាស៊ែលលីន ឡូរីដានអ៉ីុវែន។ ភាពយន្តជាស៊េរីនេះ មានរយៈពេលសរុប១២ម៉ោង ប៉ុន្តែមជ្ឈមណ្ឌលបុប្ផាណា នឹងនាំមកបង្ហាញភាគសំខាន់ៗមួយចំនួន នៅក្នុងខែកុម្ភៈនេះ។ នេះគឺជាកម្រងខ្សែភាពយន្តដ៏កម្របំផុត និងទទួលបានជោគជ័យបំផុតនៅឆ្នាំ១៩៧៦។ វាគឺជាសក្ខីកម្មតែមួយគត់ អំពីប្រទេសចិនរបស់ម៉ៅ សេទុង។
ទស្សនាដោយសេរី