ការបំភាន់ភ្នែកដ៏ធំមួយ

ដឹកនាំដោយហ្សង់ រ៉ឺន័រ ១៩៣៧ ១១៥នាទី ភាសាបារាំង និងមានអក្សរអង់គ្លេសពីក្រោម

នៅប្រទេសបារាំងខ្សែ​ភាព​យន្ត​នេះ ​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​១៩៣៧ ពេល​ចាក់បញ្ចាំង​នៅ​ក្នុង​រោង​ភាព​យន្ត។ ភាពយន្តនេះ​សម្ដែង​ដោយ​តារា​ល្បី ហ្សង់ កាប៊ីន ព្យែរ ហ្វ្រេសណេ និង​អេរិក វ៉ុន ស្រូហែម រៀប​រាប់​ពី​រឿង​រ៉ាវ​របស់​ទាហាន​បារាំង​ពីរ​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​នៅ​ជំរំ P.O.W អាល្លឺម៉ង់ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១។ ពួកគេ​ព្យាយាម​រត់​គេច​ខ្លួន​ជា​ច្រើន​លើក​រហូត​ដល់​ត្រូវ​គេ​បញ្ជូន​ខ្លួន​ទៅ​កាន់​គុក​មួយ​កន្លែង ដែល​គ្មាន​ផ្លូវ​រត់​ចេញ​បាន។ ភាពយន្តនេះ​ល្បី​ដោយ​សារ​តែ​គោល​ជំហរ​ប្រឆាំង​នឹង​ជាតិ​​និយម ការ​រើស​អើង​ទៅ​លើ​ជន​ជាតិ​ជ្វីហ្វ និង​សង្គ្រាម។ ម្យ៉ាង​ទៀត ភាព​យន្ត​នេះ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​របប​ណាហ្ស៊ី​ក្រោម​ការ​គ្រប់​គ្រង​របស់​អាល្លឺម៉ង់​នៅ​ក្នុង​ប្រទេស​បារាំង។

ទស្សនាដោយសេរី

avatar
  • March 2, 2017 · 6:30 pm
  • Bophana Center
  • Cine Soiree