រឿង មាត់ជ្រោះនៃឋានសួគ៌

ដឹកនាំដោយ លោក Fatih Akin ១២២នាទី និយាយជាភាសាអង់គ្លេស

Fatih Akin​ ជា​ផលិតករ​ភាពយន្ត​អាឡឺម៉ង់ ​និង​​តួគី​ មក​ពី​ទី​ក្រុង​ ហាម​បើ​ហ្គ​​ ​(Hamburg)។​ យេីង​អាច​ថា​គាត់​ជា ​ផលិតករ​ភាព​យន្ត​អា​ឡឺ​ម៉ង់​ តែ​ឈ្មោះ​ដូច​តួ​គី​ហេីយ​មាន​ឪពុក ​ម្តាយ ​របស់​គាត់​ជា​ជន​ជាតិ​តួគី។​

«មាត់ជ្រោះនៃឋានសួគ៌»​ គឺ​ជា​ខ្សែ​ភាពយន្ត​តួគី-​អាល្លឺម៉ង់​ ដែល​បាន​ទទួល​ពាន​រង្វាន់ ​the​ Prix​ du​ scénario​ ​ក្នុង​​មហោ​​ស្រពភាព​​យន្ត​​​ទី​​​ក្រុង​​​កាន​។​​ ខ្សែ​​ភាព​​យន្ត​​នេះ​​និយាយ​​អំពី​​បុរស​​តួ​គី​​ម្នាក់​​ធ្វើ​ដំណើរ​ទៅ​ ទីក្រុង​អ៊ី​ស្តា​បុល ​ដើម្បី​ស្វែង​រក​កូន​ស្រី​របស់ ​អតីត​មិត្ត​ស្រី​ឪពុក ​គាត់។​

ខ្សែ​ភាព​យន្ត​នេះ​ត្រូវ​បាន​បញ្ចាំង​តាម​រយៈ​ការ​ណែ​នាំ​ពី​លោក​ ប៉ាន់ រិទ្ធី​ ស្ថាបនិកនៃមជ្ឈមណ្ឌលបុប្ផាណា។

ទស្សនាដោយឥតគិតថ្លៃ !
សូមស្វាគមន៍​ទាំង​អស់​គ្នា​ !

avatar
  • October 11, 2014 · 2:00 pm
  • Bophana Center
  • Cine Club