ល្ខោនខោល ឈុត “កុម្ភការ”

ផលិតដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ទសវត្ស១៩៩០ រយៈពេល៧៥នាទី ភាសាខ្មែរ

ក្រុងរាពណ៌ទសមុខ បានចាប់នាងសីតាបង្ខំធ្វើជាមហេសី តែនាងសីតាមិនយល់ព្រម ធ្វើឲ្យក្រុងរាពណ៌ទសមុខមានការខឹងសម្បាយ៉ាងខ្លាំង ក៏ចេញព្រះរាជបញ្ជាកុម្ភកាណ៌ឲ្យទៅដេកទប់ទឹកសមុទ្រកុំឲ្យហូរមក ដើម្បីឲ្យកងទ័ពព្រះរាមអត់ទឹកផឹក គ្មានទឹកប្រើប្រាស់។ ពិភេកបានទូលព្រះរាមឲ្យបញ្ជាអង្គទនិងហនុមានទៅបំផ្លាញពិធីទប់ទឹករបស់កុម្ភកាណ៍នោះ ។ ហនុមានបានប្រែកាឡាធ្វើជាសត្វក្អែក អង្គទធ្វើជាឆ្កែស្លាប់អណ្ដែតទឹកទៅក្បែរច្រមុះកុម្ភកាណ៌ ហើយក្អែកទៅចោះខ្មោចឆ្កែឲ្យស្អុយ ធ្វើឲ្យកុម្ភកាណ៌ដាច់ពិធីទប់ទឹក ។

ថ្ងៃសៅរ៍ ទី ២៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

avatar
  • April 23, 2022 · 5:00 pm
  • Bophana Center
  • Cine Saturday