សុភមង្គលគ្រួសារ -Online

ផលិតដោយមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា (WMC) ឆ្នាំ២០១៣ រយៈពេល៦៤នាទី ភាសាខ្មែរ

សុភ័ក្រ្ដជាប្ដីរបស់សុភាព។ គាត់ចូលចិត្តផឹកស្រា ហើយមិនជួយកិច្ចការផ្ទះ។ ថ្ងៃមួយ សុភ័ក្រ្ដគ្រោះថ្នាក់ដួលម៉ូតូរហូតដល់បាក់ជើង ហើយបន្ទុកគ្រួសារទាំងមូលត្រូវធ្លាក់មកលើភរិយាជាអ្នករ៉ាប់រង។ ដោយសង្កេតឃើញ ការលំបាកសព្វបែបយ៉ាងរបស់ភរិយា នៅពេលនោះហើយ ដែលសុភ័ក្រ្ដភ្ញាក់ខ្លួន ហើយបានផ្លាស់ប្ដូរទម្លាប់អាក្រក់។
ដោយសារភាពអំណត់អត់ធ្មត់ ពូកែ នឹងឈ្លាសវៃរបស់សុភាព ប្រជាជនក្នុងភូមិបានបោះឆ្នោតឲ្យនាងក្លាយជាប្រធានអភិវឌ្ឍន៍ភូមិ។ ក្រោយមក គ្រួសាររបស់ពួកគេ បានប្រែក្លាយពីគ្រួសារមានវិបត្តិមកជាគ្រួសារពោរពេញដោយសុភមង្គល។

ថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅលើទំព័រ Facebook (Bophana Center)។

avatar
  • October 9, 2021 · 5:00 pm
  • Bophana Center
  • Cine Saturday