សំឡេងនៃភាពស្ងៀមស្ងាត់

ដឹកនាំដោយម៉ូហ្វីឌុល ហូក ៣៥នាទី ២០០៩ ភាសា​បង់ក្លាដែស និង​មាន​អក្សរ​អង់គ្លេស​រត់​ពី​ក្រោម

ខ្សែភាពយន្តឯកសារ​បង្ហាញ​ពី​ភាព​វេទនា​របស់​ម៉ូហ្ស៊ីបៀរ រ៉ាម៉ាន់ ជា​បុរស​ឯកោ​ម្នាក់ ដែល​ហ៊ាន​ប្រឆាំង​នឹង​អំពើ​ឃោរឃៅ និង​ការ​សម្លាប់​រង្គាល​ធ្វើ​ឡើង​ដោយ​កង​ទ័ព​ប៉ាគីស្ថាន ទៅ​លើ​ប្រជាជន​ស៊ីវិល​បង់ក្លាដែស​ក្នុង​ឆ្នាំ​១៩៧១។ ចរិត​ប្លែក​គេ និង​ការ​ស៊ូ​លំបាក​ម្នាក់ឯង​របស់​រ៉ាម៉ាន់ ដែល​បង្ហាញ​នៅ​ក្នុង​រឿង ធ្វើ​ឲ្យ​មាន​សំណួរ​មួយ​ចោទ​ឡើង​ថា​តើ​បញ្ហា​មក​ពី​រ៉ាម៉ាន់​ខ្លួន​ឯង ឬ​ក៏​មក​ពី​សង្គម​ ដែល​មើល​រំលង​គោល​ជំហរ​ ឬ​តម្លៃ​នៃ​សតិសម្បជញ្ញៈ​របស់គាត់?

ទស្សនាដោយសេរី

avatar
  • November 18, 2017 · 5:00 pm
  • Bophana Center
  • Cine Saturday