អាណាចក្រចុងក្រោយនៃទេពធីតា

ដឹកនាំដោយ​អាញ៉ែស ដឺហ្វេអូ រយៈពេល ៥០នាទី ផលិតឆ្នាំ ២០០៧ និយាយជាភាសាបារាំង

ក្នុងអតីត​អាណាចក្រ​ចម្ប៉ា ដែល​សព្វ​ថ្ងៃ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀតណាម​ គឺ​មាន​ទេព​ធីតា​មួយ​អង្គ​ ព្រះនាម​ប៉ូ ណាហ្គាុ ក្នុង​រជ្ជកាល​របស់​ព្រះនាង គេឃើញថា ព្រះនាង​បាន​ធ្វើ​ឲ្យ​ស្រ្តី​មាន​អំណាច​ និង​ឥទ្ធិពលជាខ្លាំង​លើ​បុរស។ សម្រាប់​ជនជាតិ​ចាម​ ស្រ្តីគឺ​ជា​មេគ្រួសារ និង​ជាបុព្វបុរសនៃ​អ្នក​បន្ដ​ពូជ​ពង្ស​គ្រួសារដ៏​សំខាន់។​ ដោយ​មាន​ការ​ការពារ​ពី​ទេព​ធីតា​ ប៉ូ ណា​ហ្គា​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មាន​ជន​ភាគ​តិច​ចាម​រហូត​មក​ដល់​សព្វថ្ងៃ​។ មិន​តែ​ប៉ុណ្ណោះ ពួកគេ សព្វថ្ងៃ គឺជាអ្នកនៅតែបន្ដ​ការអនុវត្ត និង​គោរព​សាសនាដើម​របស់​ពួកគេ​ដែល​មាន​ជំនឿ​លើ​ទេព​អារក្ស។​

សម្រាប់​​ការ​​ចូល​​រួម យើង​​ខ្ញុំ​សូម​​ថ្លែង​អំណរ​គុណ​សម្រាប់​វិភាគ​ទាន​របស់​អ្នក​ចំពោះ​ការ​ទ្រទ្រង់​មជ្ឈ​មណ្ឌល​ទាំង​មូល​

avatar
  • September 29, 2015 · 6:30 pm
  • Bophana Center
  • Other