អ្នកកាន់លទ្ធិផ្តាច់ការដ៏អស្ចារ្យ
ដឹកនាំដោយឆាលី ឆាបលីន ១២៥នាទី ១៩៤០ ភាសាអង់គ្លេស
បន្ទាប់ពីបានបម្រើក្នុងមហាសង្គ្រាម ជាងកាត់សក់ជនជាតិជ្វីហ្វម្នាក់ (ឆាលី ឆាព្លីន) បានដេកសម្រាកក្នុងមន្ទីរពេទ្យយោធារាប់ឆ្នាំ ដើម្បីព្យាបាលរបួស។ គាត់មិនបានដឹងពីរឿងឡើងកាន់អំណាចរបស់ជនផ្ដាច់ការហ្វាស៊ីស Adenoid Hynkel និងពីរឿងនយោបាយរើសអើងពូជសាសន៍របស់ជនផ្ដាច់ការនេះឡើយ។
ជាងកាត់សក់ម្នាក់នេះមុខមាត់ដូច Hynkel ខ្លាំងណាស់។ នៅពេលគាត់ត្រឡប់មកនៅកន្លែងដើមគាត់ធ្លាប់រស់នៅវិញ គាត់ស្រឡាំងកាំងនឹងភាពផ្លាស់់ប្តូរដ៏ឃោរឃៅ គាត់ក៏បានចូលរួមជាមួយស្រីស្អាត និងអ្នកជិតខាងឯទៀត ដើម្បីបះបោរ។