អ្នករបាំល្បីល្បាញនៅស្រុកខ្មែរ

ដឹកនាំការផលិតដោយ ប្រ៊ុយណេ ហ្សាក់ (Brunet, Jacques) និង ប៊ែកដូ ហ្សង់ ល្វី (Berdot, Jean-Louis) ឆ្នាំ១៩៩៤ រយៈពេល៤៨នាទី ភាសាខ្មែរ មានអក្សរបារាំងរត់ពីក្រោម

របាំព្រះរាជទ្រព្យនៃប្រទេសកម្ពុជា មានច្រើនខ្លាំងណាស់ ប្រហែលមានអាយុកាលលើសពីមួយពាន់ឆ្នាំទៅទៀត។ របាំទាំងនោះ សម្ដែងទៅតាមសាច់រឿងព្រេងជាច្រើន ដែលមានតាំងពីបុរាណកាលដ៏យូរលង់ណាស់មកហើយ។ រីឯក្បាច់រាំក៏មានច្រើនសន្ធឹកសន្ធាប់ គួរអោយកត់សំគាល់ គឺជាភាសាកាយវិការបង្កប់ដោយអត្ថន័យយ៉ាងស៊ីជម្រៅ។ គេជឿថា របាំព្រះរាជទ្រព្យដ៏ពិសិដ្ឋ មានទំនាក់ទំនងទៅនឹងទេពជាទីសក្ការៈ ដែលត្រូវតែគោរពបូជា។
នៅក្នុងរជ្ជកាលព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្នសេរីវឌ្ឍនា របាំព្រះរាជទ្រព្យមួយចំនួននៅតែអាចថែរក្សាបានយ៉ាងល្អ ដោយមានការផ្ទេរចំណេះដឹងពីមនុស្សមួយជំនាន់ទៅមួយជំនាន់ទៀត ហើយរបាំព្រះរាជទ្រព្យមួយចំនួនទៀត ក៏ត្រូវបានបាត់បង់ដោយសារកត្តាផ្សេងៗ។

ថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

avatar
  • December 24, 2022 · 5:00 pm
  • Bophana Center
  • Cine Saturday