អ្នកអង្គរ

ដឹកនាំដោយ​ ប៉ាន់ រិទ្ធី ៩៥នាទី ២០១៣ ភាសាខ្មែរ និង​អក្សរ​អង់គ្លេស​រត់​ពី​ក្រោម

ប្រាសាទអង្គរវត្ត គឺជានិមិត្តរូបនៃភាពធន់ទប់ទល់នឹងការញាំញីរបស់សង្គ្រាម។ លោកប៉ាន់ រិទ្ធីបានទៅតំបន់អង្គរ ដើម្បី​ផ្ដិ​ត​យក​រូប​ភាព​ប្រជា​កសិករ​នៅ​ស្រុក​ស្រែ និង​អ្នក​លក់​កំប៉ិក​កំប៉ុក។ ក្មេងប្រុស​ជំទង់​ម្នាក់​ចោទ​សួរ​ពី​អនាគត​របស់​ខ្លួន។ គេ​ចង់​ក្លាយ​ជា​​មគ្គទ្ទេសក៍​​ទេសចរ បន្ត​ការ​ចង​ចាំ​ពី​តំបន់​នេះ​ឲ្យ​នៅ​យូរ​អង្វែង ប៉ុន្តែ​គេ​ក្រ​ពេក​មិន​អាច​ទៅ​សាលា​រៀន​បាន។ មនុស្ស​ចាស់ៗ​ផ្ដល់​ដំបូន្មាន​ដល់​រូប​គេ។កសិករ​គ្មាន​ដី និយាយ​រៀប​រាប់​ពី​ស្រែ រីឯ​បុរស​ម្នាក់​ទៀត បង្ហាញ​ពី​មាន់​ជល់ ដែល​ជា​ក្ដី​សង្ឃឹម​ទាំង​ស្រុង​របស់​គាត់។ ​

avatar
  • March 26, 2016 · 5:00 pm
  • Bophana Center
  • Cine Saturday