អាណាដ្យា (Annâdya)

ផលិតដោយ មជ្ឈមណ្ឌលបុប្ផាណា រយៈពេល ៧៥ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

“អាណាដ្យា” ជាឈ្មោះគម្រោងមួយដែលត្រូវបានរចនាឡើងដើម្បីលើកកម្ពស់បច្ចេកវិទ្យាសមស្របសម្រាប់កសិករខ្នាតតូច ដើម្បីបង្កើនសន្តិសុខស្បៀងអាហារដល់ជនជាតិដើមភាគតិច។ គម្រោងនេះត្រូវបានគេដាក់ឈ្មោះថា អាណាដ្យា ជាភាសាសំស្ក្រឹតដែលមានន័យថា “ការទទួលទានទៅតាមតម្រូវការប្រកបដោយសុភមង្គល”។ អាណាដ្យា មានទិសដៅបី ៖ ការបង្កើនផលិតកម្មកសិកម្ម និងផលិតភាព ការលើកកម្ពស់អាហារូបត្ថម្ភរបស់អ្នកទទួលផល និងការអភិវឌ្ឍស្ថាប័នមូលដ្ឋានដែលមាននិរន្តរភាព។ គម្រោងត្រូវបានអនុវត្តនៅក្នុងភូមិប្រហែលជា ៦៤ ភូមិ និងមានគោលបំណងដើម្បីផ្តល់អត្ថប្រយោជន៍ដល់គ្រួសារជនបទនៅកម្ពុជាដែលងាយរងគ្រោះចំនួន ១ ម៉ឺនគ្រួសារ។

ទស្សនាដោយសេរី

avatar
  • June 8, 2019 · 5:00 pm
  • Bophana Center
  • Cine Saturday