បង្សុកូល ៖ ការរំឭកដល់កម្ពុជា – Online
ដឹកនាំដោយ ប៉ាន់ រិទ្ធី និង ហ៊ឹម សុភី ឆ្នាំ២០១៩ រយៈពេល៦៥នាទី ភាសាដើម
ជាសិល្បៈនៃការតែងនិពន្ធថ្មី បញ្ចូលគ្នារវាងតន្ត្រី សំឡេង រូបភាព កាយវិការ និងធាតុផ្សំនានា បង្កើតបានទស្សនីយភាពពិសេសមួយ។ នេះគឺជាស្នាដៃនិមិត្តឡើងដំបូងនៃបទភ្លេង និងកំណាព្យមួយបែបទៀត ដើម្បីជាការជួយដោះស្រាយការប៉ះទង្គិចផ្លូវចិត្តមួយផ្នែករបស់ប្រជាជនកម្ពុជា ដែលវិបត្តិផ្លូវចិត្តទាំងនោះបានកើតឡើងនាចុងទសវត្សរ៍ឆ្នាំ១៩៧០។