បុប្ផាណា៖ រឿងសោកនាដកម្មនៃស្ត្រីខ្មែរម្នាក់ – Online

ដឹកនាំដោយ ប៉ាន់ រិទ្ធី ៥៩នាទី ឆ្នាំ១៩៩៦ ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

១៨ ​​មីនា ១៩៧៧ ហួត បុប្ផាណា អាយុ​២៥​ឆ្នាំ ​​ត្រូវ​​បាន​​​សម្លាប់​ដោយ​​​ខ្មែរ​​​ក្រហម ហើយ​​​សាក​​សព​​​របស់​​​នាង​​​ត្រូវ​​បាន​​​យក​​ទៅ​​​បោះ​ចោល​​​នៅ​​​រណ្ដៅ​​​ជើង​​ឯក ក្នុង​ថ្ងៃ​​​តែ​​មួយ​​​ជា​​មួយ​​​ស្វាមី​​​នាង​​​ឈ្មោះ លី ស៊ីថា។ ដើម្បី​រំឭកពី​មរណភាព​របស់​អ្នកស្រី និង​ស្វាមី មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា​សូមជូន​ភាពយន្ត​ឯកសារ​មួយ​ក្រោម​ចំណងជើង​ថា “បុប្ផាណា៖ រឿង​សោកនាដកម្ម​នៃ​ស្ត្រីខ្មែរ​ម្នាក់”។

គូស្វាមី​វ័យក្មេង​មួយគូ​នេះ​បាន​រស់នៅ​ក្នុង​សុបិន​ដ៏​អាក្រក់​មួយ។ ពួកគេ​ត្រូវបាន​ចាប់ខ្លួន ទទួល​ទារុណកម្ម ត្រូវគេ​បង្ខិតបង្ខំ​ឱ្យ​ទទួល​សារភាព ហើយបាន​ត្រូវគេ​សម្លាប់​នៅក្នុង​ឆ្នាំ១៩៧៧។ សំបុត្រ និង​ភស្តុតាង​ជាច្រើន​អាច​បង្ហាញពី​ប្រវត្តិ​ពិត​របស់​ពួកគេ រីឯ​រូបភាព​ឯកសារ​ជាច្រើន​បង្ហាញ​ប្រាប់យើង​ឱ្យដឹង​អំពី​ការពិត​ជាក់ស្តែង​របស់​កម្ពុជា​នា​សម័យកាល​នោះ។

ភាពយន្ត​ឯកសារ​នេះ​នឹង​បញ្ចាំង​ជា​លក្ខណៈ​ផ្សាយផ្ទាល់​នៅលើ​ទំព័រ Facebook របស់​មជ្ឈមណ្ឌល​បុប្ផាណា (Bophana Center) នៅ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង​៥ល្ងាច​តទៅ។

avatar
  • March 18, 2021 · 5:00 pm
  • Bophana Center
  • Special Screening