តាក់តាលាយ ប៉ាណីរ៍ (ទម្លាយជញ្ជាំង)
ផលិតដោយ អង្គការសេវាផ្សព្វផ្សាយអប់រំសុខភាពកម្ពុជា (CHEMS) ឆ្នាំ ២០១៤ រយៈពេល ៤៦ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ក្នុងភូមិជនជាតិដើមភាគតិចមួយនៅខេត្តរតនគិរី ស្ត្រីជាច្រើនត្រូវបានបំបិទសិទ្ធិមកពីភាគីបុរសដែលជាប្ដី។ ពួកគេនៅប្រកាន់ទំនៀមទម្លាប់ចាស់បុរាណ ដែលហាមឃាត់ស្ត្រីមិនឲ្យធ្វើអ្វីទាំងអស់ ក្រៅតែពីនៅផ្ទះ ដាំស្ល មើលថែទាំកូន ។ល។ ភីង និងណាវី បានសម្រេចចិត្តជម្នះក្នុងរឿងនេះ ដោយចេញមុខទាមទារសិទ្ធិឲ្យស្ត្រីក្នុងភូមិរបស់ពួកគេ។ តើពួកគេនឹងត្រូវជួបឧបសគ្គអ្វីខ្លះ ដើម្បីអាចទម្លាយជញ្ជាំងនេះបាន?
ទស្សនាដោយសេរី