ស្រុកខ្មែរ! នេះហើយខ្ញុំ – Online

ដឹកនាំដោយ ភូ ហ្សង់បាទីស្ដ៍, ឆ្នាំ​២០១២, រយៈពេល​៧៤​នាទី, ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម

នៅក្នុង​ឆាកល្ខោន​សហសម័យ​មួយ ស្ត្រីទាំងបួន​ជួបមុខ​គ្នា​រៀបរាប់​ពី​ប្រវត្តិខ្លួន និង​ពី​ក្ដីសង្ឃឹម​របស់​ពួកគេ។ សុភា អាយុ​២០​ឆ្នាំ កូនកាត់​បារាំង​ខ្មែរ។ សុវណ្ណតារា អាយុ​២៨ឆ្នាំ អ្នកចំណូលថ្មី​បន្ទាប់ពី​នាង​បាន​រៀបការ​ជាមួយ​បុរស​ជនជាតិ​បារាំង​នៅ​កម្ពុជា។ មុំ អាយុ​៣៦ឆ្នាំ ភៀសខ្លួន​ពី​របប​ប្រល័យពូជសាសន៍ សព្វថ្ងៃ​នៅសល់​កូនចិញ្ចឹម​ម្នាក់​នៅឯ​ស្រុកកំណើត និង​មេត្តា អាយុ​៥២ឆ្នាំ រត់ភៀសខ្លួន​មុន​សង្គ្រាម ត្រូវ​បង្ខំចិត្ត​មក​កម្ពុជា​វិញ​ដើម្បី​ជួប​មុខ​ម្ដាយ​ជាលើក​ចុងក្រោយ។

ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅលើទំព័រ Facebook របស់មជ្ឈមណ្ឌលបុប្ផាណា (Bophana Center)។

avatar
  • February 20, 2021 · 5:00 pm
  • Bophana Center
  • Cine Saturday