ភាពយន្តឯកសារ៖ សំឡេងប្រជាជននៅភ្នំពេញ ២ – Online
ដឹកនាំដោយ ព្រឹល ព្រីង, មួង វេត, រ៉េត ស៊ីថត, ហេង មិនា, ម៉ាំង លៀន, ឌិន រ៉ូដា, ឆ្នាំ២០១៩, ៣៥នាទី, ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ភាពយន្តឯកសារដំបូងផលិតដោយសមិទ្ធិករភាពយន្តវ័យក្មេង៦រូបក្នុងចំណោម១២រូបក្រោមគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី” អនុវត្តដោយមជ្ឈមណ្ឌលបុប្ផាណា។ ភាពយន្តឯកសារខាងក្រោមនេះបង្ហាញពីជីវិតពិតរបស់ប្រជាជនក្នុងរាជធានីភ្នំពេញដែលរស់នៅជាមួយនឹងភាពក្រីក្រ និងការរើសអើង។
១. ទឹកចិត្តម្ដាយ ដោយ ព្រឹល ព្រីង និង មួង វេត
២. អម្រែកជីវិត ដោយ រ៉េត ស៊ីថត
៣. បឹងចិញ្ចឹមជីវិត ដោយ ហេង មិនា
៤. ផ្ទះចុងក្រោយ ដោយ ម៉ាំង លៀន
៥. សង្ឃឹមថ្ងៃមួយ ដោយ ឌិន រ៉ូដា
ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅលើទំព័រ Facebook (Bophana Center)។