ភាពយន្ត​ឯកសារ៖ សំឡេង​ប្រជាជន​នៅ​ភ្នំពេញ ២ – Online

ដឹកនាំ​ដោយ ព្រឹល ព្រីង, មួង វេត, រ៉េត ស៊ីថត, ហេង មិនា, ម៉ាំង លៀន, ឌិន រ៉ូដា, ឆ្នាំ​២០១៩, ៣៥​នាទី, ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម

ភាពយន្ត​ឯកសារ​ដំបូង​ផលិតដោយ​សមិទ្ធិករ​ភាពយន្ត​វ័យក្មេង​៦រូប​ក្នុងចំណោម​១២រូប​ក្រោម​គម្រោង “ការបន្លឺ​សំឡេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ក្រុម​ដែល​ត្រូវបាន​គេ​រើសអើង តាមរយៈ​ពហុ​ប្រព័ន្ធផ្សព្វផ្សាយ​ថ្មី” អនុវត្ត​ដោយ​មជ្ឈមណ្ឌល​បុប្ផាណា។ ភាពយន្ត​ឯកសារ​ខាងក្រោមនេះ​បង្ហាញពី​ជីវិត​ពិត​របស់​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​ដែល​រស់នៅ​ជាមួយនឹង​ភាពក្រីក្រ និង​ការ​រើសអើង។

១. ទឹកចិត្តម្ដាយ ដោយ ព្រឹល ព្រីង និង មួង វេត
២. អម្រែកជីវិត ដោយ រ៉េត ស៊ីថត
៣. បឹងចិញ្ចឹមជីវិត ដោយ ហេង មិនា
៤. ផ្ទះចុងក្រោយ ដោយ ម៉ាំង លៀន
៥. សង្ឃឹមថ្ងៃមួយ ដោយ ឌិន រ៉ូដា

ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​​ឧសភា ឆ្នាំ​​២០២១ វេលាម៉ោង​​​៥​​ល្ងាច នៅលើ​​ទំព័រ Facebook (Bophana Center)។

avatar
  • May 20, 2021 · 5:00 pm
  • Bophana Center
  • Cine Weekday