ឌុច គ្រូលត់ដំនៅឋាននរក

ដឹកនាំដោយ ប៉ាន់ រិទ្ធី រយៈពេល ១០៤ នាទី ឆ្នាំ ២០១២ ភាសាខ្មែរ និងមានអក្សរអង់គ្លេសរត់ពីក្រោម

កម្ពុជាចន្លោះឆ្នាំ ១៩៧៥-១៩៧៩ ខ្មែរក្រហមបានសម្លាប់មនុស្សប្រមាណ ១.៨ លាននាក់ (មួយភាគបួននៃប្រជាជនកម្ពុជា)។ កាំង ហ្កេកអ៊ាវ (ឌុច) ទទួលខុសត្រូវ ៤ ឆ្នាំនៅមន្ទីរ ម-១៣ មុននឹងត្រូវអង្គការចាត់តាំងឲ្យមកកាន់ ស-២១ នៅភ្នំពេញ។ ឌុច បានបញ្ជាម៉ាស៊ីនពិឃាដខ្មែរក្រហមមួយនេះចាប់ពីឆ្នាំ ១៩៧៥-១៩៧៩ ដែលយ៉ាងតិចណាស់មានមនុស្សប្រមាណ ១២,២៨០ នាក់បានស្លាប់ តាមរយៈឯកសារនៅសេសសល់។ ប៉ុន្តែមិនដឹងមានចំនួនប៉ុន្មានដែលបានបាត់ខ្លួន “កម្ទេច និងបំផ្លាញឲ្យបាត់សូន្យ” នោះឡើយ។ នៅឆ្នាំ ២០០៩ ពេលដែលឌុចចូលទទួលការកាត់ក្ដី លោក ប៉ាន់ រិទ្ធី បានសំណួរ និងទទួលបានការឆ្លើយតបពីឌុច។

ទស្សនាដោយសេរី

avatar
  • January 4, 2020 · 5:00 pm
  • Bophana Center
  • Cine Saturday