សំឡេងខ្ញុំ សិទ្ធិខ្ញុំ

រៀបចំដោយ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ គម្រោងសំឡេងដើម្បីសមភាពយេនឌ័រនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នឹងរៀបចំកម្មវិធី “សំឡេងខ្ញុំ សិទ្ធិខ្ញុំ” ដែលមានការតាំងពិព័រណ៍រូបថត និងជីវប្រវត្តិរបស់អ្នកការពារសិទ្ធិមនុស្សជាស្ត្រី និងសកម្មជនអ្នកស្រលាញ់ភេទដូចគ្នាដែលមានឆន្ទៈមោះមុតក្នុងការជួយការងារសង្គមចំនួន ១៥ នាក់។ ការតាំងពិព័រណ៍នេះមានគោលបំណងដើម្បីបង្ហាញអំពីបញ្ហាប្រឈមរបស់អ្នកការពារសិទ្ធិមនុស្សជាស្ត្រី និងសកម្មជនអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា និងដើម្បីលើកកម្ពស់ការយល់ដឹង និងគាំទ្រដល់បុព្វហេតុនៃការតស៊ូមតិរបស់ពួកគាត់។

នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ៤ ដល់ម៉ោង ៦ ល្ងាច នឹងមានការសម្តែងវេទិកាល្ខោនជីវិតស្តីអំពី “បញ្ហាប្រឈមរបស់អ្នកការពារសិទ្ធិមនុស្សជាស្ត្រី” និងការតាំងពិព័រណ៍រូបថត និងជីវប្រវត្តិរបស់កម្មជនអ្នកការពារសិទ្ធិមនុស្សជាស្ត្រី និងអ្នកស្រលាញ់ភេទដូចគ្នា។

ចូលរួមទស្សនាដោយសេរី

avatar
  • December 16, 2019 · 8:00 am
  • Bophana Center
  • Exhibitions