ឌុច គ្រូលត់ដំនៅឋាននរក – Online
ដឹកនាំដោយ ប៉ាន់ រិទ្ធី រយៈពេល ១០៤ នាទី ឆ្នាំ ២០១២ ភាសាខ្មែរ និងមានអក្សរអង់គ្លេសរត់ពីក្រោម
កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង នារបបខ្មែរក្រហម បានទទួលមរណភាពនាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៨ ឆ្នាំ។ ដោយស្មារតីចងចាំ និងជាការសិក្សាបន្ថែមទៀតពីប្រវត្តិសាស្ដ្រខ្មែរក្រហម មជ្ឈមណ្ឌលបុប្ផាណានឹងបញ្ចាំងខ្សែភាពយន្ដរឿង “ឌុច គ្រូលត់ដំនៅឋាននរក” នៅក្នុងកម្មវិធី “ភាពយន្តថ្ងៃសៅរ៍ Online” សប្ដាហ៍នេះ។
ឌុច បានបញ្ជាម៉ាស៊ីនពិឃាដខ្មែរក្រហមចាប់ពីឆ្នាំ ១៩៧៥-១៩៧៩ ដែលយ៉ាងតិចណាស់មានមនុស្សប្រមាណ ១២,២៨០ នាក់បានស្លាប់ តាមរយៈឯកសារនៅសេសសល់។ ប៉ុន្តែមិនដឹងមានចំនួនប៉ុន្មានដែលបានបាត់ខ្លួន “កម្ទេច និងបំផ្លាញឱ្យបាត់សូន្យ” នោះឡើយ។ នៅឆ្នាំ ២០០៩ ពេលដែលឌុចចូលទទួលការកាត់ក្ដី លោក ប៉ាន់ រិទ្ធី បានសួរ និងទទួលបានការឆ្លើយតបពីឌុច។
ភាពយន្តនេះនឹងបញ្ចាំងតាម Online នៅថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពីម៉ោង ៥ ល្ងាចតទៅ នៅលើទំព័រ Facebook របស់មជ្ឈមណ្ឌលបុប្ផាណា។