កិច្ចសន្ទនាជាមួយលោក ប៉ូល ខាំមីង – Online
ធ្វើឡើងជាភាសាអង់គ្លេស
កិច្ចសន្ទនានេះធ្វើឡើងអមជាមួយនឹងពិព័រណ៍រូបថត Online មួយដែលកំពុងតាំងបង្ហាញនៅលើគេហទំព័ររបស់មជ្ឈមណ្ឌលបុប្ផាណាក្រោមចំណងជើងថា “សូមស្វាគមន៍មកកម្ពុជា៖ ពីតំបន់សង្គ្រាមមកជាតំបន់ទេសចរណ៍”។ រូបថតទាំងអស់ថតក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយលោក ប៉ូល ខាំមីង។
ដើម្បីទស្សនាពិព័រណ៍ សូមចុច៖ https://bophana.org/km/events/welcome-to-cambodia-from-war-zone-to-tourist-destination/
កិច្ចសន្ទនានេះនឹងប្រព្រឹត្តទៅក្នុងបន្ទប់ Zoom webinar ដែលលោកអ្នកអាចចុចទីនេះដើម្បីចូលរួម៖ https://us02web.zoom.us/j/85615556930
លោកអ្នកអាចចូលរួមដោយសេរីដើម្បីជជែកជាមួយលោក ប៉ូល ខាំមីង ឬក៏ចោទជាសំណួរទៅកាន់គាត់ដោយគ្រាន់តែចុចលើកដៃ (Raise Hand)។
ថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅក្នុងបន្ទប់ Zoom webinar។ កិច្ចសន្ទនានឹងធ្វើឡើងជាភាសាអង់គ្លេស។