ភាពយន្តចំនួន ៤ នឹង​ត្រូវ​​បញ្ចាំង​នៅ​ថ្ងៃ​សៅរ៍នេះ

១. «ពពុះសាប៊ូ»
ដឹកនាំដោយ ហង្ស សុខារ៉ូ រយៈពេល ៧ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
នៅពេលដែលម្តាយមានសុទិដ្ឋិនិយមអំពីអនាគតកូនប្រុសរបស់នាង នាងត្រូវរកវិធីដើម្បីបញ្ជូនកូនប្រុសរបស់នាងទៅសាលារៀន ទោះបីជានាងពិបាកចិញ្ចឹមគ្រួសារក៏ដោយ។

២. «ខេមា»
ដឹកនាំដោយ ហង្ស សុខារ៉ូ ឆ្នាំ ២០១៧ រយៈពេល ៧ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ក្មេងស្រីម្នាក់មានក្ដីប្រាថ្នាចង់ក្លាយជានាដការបាំ ទោះបីជាជីវិតនាងត្រូវជួបឧបសគ្គ។ តែនាងនៅតែអាចសាងក្ដីសុបិននោះ រហូតក្លាយជាការពិត។

៣. «ផលិតករវ័យក្មេង»
ផលិតដោយ អង្គការសេវាផ្សព្វផ្សាយអប់រំសុខភាពកម្ពុជា (ឆេមស៍) រយៈពេល ១៦ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
នាពេលបច្ចុប្បន្ននេះ ទូរទស្សន៍មានប្រជាប្រិយភាពណាស់ ជាពិសេសចំពោះយុវវ័យក្មេងៗ។ ដូច្នេះ អង្គការឆេមស៍បានបង្រៀនជំនាញដល់មិត្តអប់រំមិត្ត ក្នុងការផលិតវីដេអូឯកសារ និងការផលិតរឿងល្ខោនទូរទស្សន៍ទៅលើប្រធានបទសុខភាពផ្លូវភេទ និងសុខភាពបន្ដពូជ។ តើយុវជនទាំងនោះជួបការលំបាក និងទទួលជោគជ័យអ្វីខ្លះដែរ?

៤. «ជម្រើសយុវវ័យ»
ផលិតដោយ អង្គការសេវាផ្សព្វផ្សាយអប់រំសុខភាពកម្ពុជា (ឆេមស៍) ឆ្នាំ ២០០៧ រយៈពេល ១៥ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
នៅប្រទេសកម្ពុជា មានយុវវ័យដែលកំពុងប្រឈមមុខនឹងបញ្ហាផ្សេងៗជាច្រើនដូចជា ការឆ្លងមេរោគអេដស៍ ជំងឺកាមរោគ ការមានផ្ទៃពោះនៅវ័យក្មេង ការរំលូតកូនដោយគ្មានសុវត្ថិភាព និងការប្រើប្រាស់ថ្នាំញៀន។ ដោយកត្តាទាំងអស់នេះហើយ យុវវ័យត្រូវយល់ដឹងពីសុខភាពបន្ដពូជ ដើម្បីចៀសផុតពីបញ្ហាខាងលើ និងធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវសម្រាប់អនាគតរបស់ពួកគេ…

ទស្សនាដោយសេរី

avatar
  • October 19, 2019 · 5:00 pm
  • Bophana Center
  • Cine Saturday