គម្រោង​​របាំ​​បុរាណ​ខ្មែរ ៖ បទ​សម្ភាស​​ជាមួយ​​លោកយាយ ឯម ធាយ – Online

ផលិតដោយគម្រោងរបាំបុរាណខ្មែរ (Khmer Dance Project) ឆ្នាំ២០១២ រយៈពេល៨៧នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

ដើម្បី​រំឭក​ស្នាដៃ​ដ៏​គួរឱ្យ​ចងចាំ​របស់​លោកយាយ ឯម ធាយ មជ្ឈមណ្ឌល​បុប្ផាណា​នឹង​បញ្ចាំង​វីដេអូ​កិច្ច​សម្ភាស​មួយ​ជាមួយ​លោកយាយ ដែល​ផលិត​ដោយ​គម្រោង​របាំ​បុរាណ​ខ្មែរ ឆ្នាំ​២០១២។

លោកយាយ ឯម ធាយ គឺជា​ព្រឹទ្ធាចារ្យ​នៃរបាំ​បុរាណ​ខ្មែរ។ លោកយាយ ឯម ធាយ កើត​នៅឆ្នាំ ១៩៣២។ ក្នុង​បទសម្ភាស​នេះ លោកយាយ ឯម ធាយ បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​ខ្លួន ​ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​វិស័យសិល្បៈ​ស្ទើរ​ពេញ​មួយ​ជីវិត។

ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង៦ល្ងាច នៅលើ​ទំព័រ Facebook របស់​មជ្ឈមណ្ឌល​បុប្ផាណា (Bophana Center)។

avatar
  • June 15, 2021 · 6:00 pm
  • Bophana Center
  • Special Screening