នាដកាទី១០ – Online

ដឹកនាំដោយ សាលី អ៊ីនគ្លីតុន ឆ្នាំ១៩៩៣ ៥២នាទី ភាសាខ្មែរ និងអង់គ្លេស មានអក្សរអង់គ្លេសរត់ពីក្រោម

ជា​ការ​រំឭក​ខួប​គម្រប់​៧​ថ្ងៃ​នៃ​មរណភាព​របស់​លោកយាយ ឯម ធាយ មជ្ឈមណ្ឌល​បុប្ផាណា​សូម​បង្ហាញ​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ស្ដីពី​ជីវិត​របស់​លោកយាយ​ក្រោយ​របប​ខ្មែរក្រហម​ដែល​មាន​ចំណងជើង​ថា “នាដកា​ទី​១០”។

សង្ខេប​រឿង៖ មានតែ​សិល្បករ​ម្នាក់​ក្នុងចំណោម​១០​នាក់​ប៉ុណ្ណោះ​ដែលអាច​រួច​ជីវិត​ពី​របប​ខ្មែរក្រហម។ ក្នុងនាម​ជា​សិល្បការិនី​ម្នាក់ក្នុងចំណោម​អ្នកសិល្បៈ​ដែល​នៅ​មាន​ជីវិត លោកយាយ ឯម ធាយ បាន​ត្រឡប់​មក​បង្កើត​ក្រុម​របាំ​បុរាណ​ឡើងវិញ ក្រោយ​ការ​ដួលរលំ​នៃ​របប​ខ្មែរក្រហម។

សូម​ថ្លែង​អំណរគុណ​ដល់​អ្នកស្រី សាលី អ៊ីនគ្លីតុន (Sally Ingleton) ដែល​អនុញ្ញាត​ឱ្យ​មជ្ឈមណ្ឌល​បុប្ផាណា​ចាក់ផ្សាយ​ភាពយន្ត​នេះ​ជា​លក្ខណៈ Online។

ថ្ងៃ​ចន្ទ ទី​២១ ខែមិថុនា ឆ្នាំ​២០២១ វេលាម៉ោង​៥ល្ងាច នៅលើ​ទំព័រ Facebook (Bophana Center)។

avatar
  • June 21, 2021 · 5:00 pm
  • Bophana Center
  • Special Screening