ដីខ្លាញ់ប្រមាញ់ជីវិត + ការបះបោររបស់ជនជាតិចាមនៅភូមិស្វាយឃ្លាំង – Online

ផលិតដោយមជ្ឈមណ្ឌលបុប្ផាណា ២៥នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

១. ដីខ្លាញ់​ប្រមាញ់​ជីវិត
ផលិតដោយ​មជ្ឈមណ្ឌល​បុប្ផាណា ឆ្នាំ​២០១៧ ១៨​នាទី ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម
អ្នកស្រី ប៉ូ ឌីណា និង​ប្អូនប្រុស និយាយពី​រឿង​គ្រួសារ​គាត់​នា​អតីតកាល។ គាត់​រៀបការ ហើយ​ទៅ​រស់នៅ​ទីក្រុង​ភ្នំពេញ​ជាមួយ​ប្តីមុន​នាឆ្នាំ​១៩៧៥។ ខ្មែរក្រហម​បាន​ចូលមកដល់​ក្រុង និង​បាន​ជម្លៀស​គាត់​ទៅ​ខេត្តកណ្តាល។ បន្ទាប់មក ខ្មែរក្រហម​បាន​ជម្លៀស​គាត់​បន្តទៀត​រហូតដល់​ខេត្ត​ពោធិ៍សាត់។ ខ្មែរក្រហម​ចាប់ផ្តើម​បង្ខំ​ឱ្យគាត់​ធ្វើការ​ហួសកម្លាំង និង​បង្អត់​អាហារ ថែមទាំង​សម្លាប់​ប្អូន​គាត់ ឯ​កូនប្រុស​របស់​គាត់​វិញ​ត្រូវគេ​កប់​ទាំងរស់ ទាំង​ដែល​គាត់​ឃើញ​នឹង​ភ្នែក។ ខ្មែរក្រហម​បាន​វាយបំបាក់​ជើងគាត់ និង​ចាប់គាត់​ដាក់គុក ព្រោះតែ​គាត់​មិនព្រម​រៀបការ។

២. ការបះបោរ​របស់​ជនជាតិចាម​នៅ​ភូមិ​ស្វាយឃ្លាំង
ផលិតដោយ​មជ្ឈមណ្ឌល​បុប្ផាណា ៧​នាទី ភាសា​ខ្មែរ មាន​អក្សរ​អង់គ្លេស​រត់ពីក្រោម
ជនជាតិចាម​រស់នៅ​ភូមិស្វាយឃ្លាំង ខេត្ត​កំពង់ចាម មិនព្រម​ផ្លាស់ប្ដូរ​ជីវិត​តាម​បដិវត្តន៍​របស់​ខ្មែរក្រហម​ឡើយ។ ពួកគេ​បានទទួល​រង​ការ​ធ្វើទុក្ខ​បុកម្នេញ ត្រូវ​បង្ខំ​ឱ្យ​ស្លៀកពាក់​ខ្មៅ និង​រស់នៅ​តាម​បែប​សមូហភាព​ជាដើម…។

ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ​​២០២១ វេលាម៉ោង​​​៥​​ល្ងាច នៅលើទំព័រ Facebook (Bophana Center)។

avatar
  • July 29, 2021 · 5:00 pm
  • Bophana Center
  • Cine Weekday